ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្ដល់លិខិតសរសើរនិងប្រាក់រង្វាន់ដល់មន្ទីរអង្គភាពក្រុងស្រុកទាំង០៧ និង៦៤ឃុំសង្កាត់ ដែលខិតខំបំពេញការងាររយៈពេលពេញមួយឆ្នាំ និងអនុវត្តកម្មវិធីគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អប្រសើរ

ខេត្តត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការផ្ដល់លិខិតសរសើរ ដល់មន្ទីរអង្គភាពនិងក្រុងស្រុកទាំង០៧ ដែលខិតខំបំពេញកា​រ​ងាររយៈពេលពេញមួយឆ្នាំ២០១៩កន្លងទៅ  ព្រមទាំងផ្ដល់បណ្ណសរសើរ  និងប្រាក់រង្វាន់លើកទឹកចិត្តមានជ័យលាភីលេខ១ លេ​ខ​២​ និងលេខ៣ ដល់ឃុំសង្កាត់ទាំង៦៤ទូទាំងខេត្ត ដែលអនុវត្តកម្មវិធីគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អប្រសើរ   ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

 

ការផ្ដល់ប័ណ្ណសរសើរលើកទឹកចិត្ត និងប្រាក់រង្វាន់បែបនេះ ធ្វើឡើងនាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីបើកសន្និបាតបូកស​រុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព  ឯកឧត្តម  ស៊ាក ឡេង ប្រធា​ន​ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

 

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា  សម្រាប់ឆ្នាំ២០១៩កន្លងទៅនេះ  បើតាមការពិនិត្យ អាចសន្និដ្ឋានបា​នថា សកម្មភាពការងាររបស់រដ្ឋបាលខេត្តត្បូងឃ្មុំយើង ធានាបានយ៉ាងរឹងមាំនូវសន្តិភាព ការឯកភាពជាតិ សន្តិសុខ ស្ថិរភា​ព​ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ  រួមចំណែកដល់ការលើកស្ទួយនីតិរដ្ឋ  ការការពារនិងគោរពសិទ្ធិមនុស្ស និងល​ទ្ធិប្រជាធិបតេយ្យ   សំដៅបង្កបរិយាកាសល្អប្រសើរ  និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម  និងការកាត់ប​ន្ថយ​ភា​​ពក្រីក្ររបស់ប្រជាពលរដ្ឋ។

តាមរយៈការអនុវត្តវិធានការនានា រួមទាំងការអនុវត្តគោលនយោបាយ  “ភូមិ-ឃុំមានសុវត្ថិភាព” បានធ្វើឲ្យបទល្មើសគ្រប់ប្រ​ភេ​ទមានការថយចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត រដ្ឋបាលគ្រប់ថ្នាក់  អាជ្ញាធរមាន សមត្ថកិច្ចគ្រប់ផ្នែក បានខិតខំប្រឹងប្រែងអនុវត្តយ៉ាងសស្រាក់ ស​ស្រាំក្នុងការងារបង្រ្កាបបទល្មើស ជួញដូរមនុស្ស   អាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់និងបទល្មើស​គ្រ​ប់ប្រភេទ ដែលទទួលបានការគាំទ្រ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។

ជាមួយនឹងការរីកចម្រើនលើពហុវិស័យ ការងារបន្តកសាងស្ថាបនាអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ក្រុងនៃទីរួមខេត្ត គឺជាកិច្ចការជាអាទិភាព ដែលត្រូវគិតគូរយកចិត្តទុកដាក់ជាចម្បង តាមគម្រោងផែនការតម្រូវការ និងសំណូមពរជាក់ស្តែងផង​ដែ​រ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អង្គសន្និបាតនាពេលនេះ នឹងទទួលបាននូ​វ​ម​តិយោបល់ និងធាតុចូលដ៏មានសារៈសំខាន់ពីសំណាក់ អស់លោក លោកស្រី  សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ធ្វើការឆ្លុះបញ្ចាំងលើរបាយការណ៍ កិច្ចប្រជុំពិភាក្សា  លើកនូវបញ្ហាប្រឈមនានា  ក្នុងការធ្វើការដោះស្រាយ  ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តន៍ការងារកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត  ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ  បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ព​ស់ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ រួមសហការយ៉ាងជិតស្និទ្ធ និងខិតខំបំ​ពេ​ញការងារយ៉ាងសស្រាក់សស្រាំ  រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ  ក៍ដូចជាស្នើឱ្យបន្តអនុវត្តន៍លើការងារឲ្យកាន់តែល្អប្រសើ​រ​ថែ​ម​ទៀត នាឆ្នាំថ្មីនេះ និងឆ្នាំបន្តបន្ទាប់រហូតទៅ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com