ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ពិធីប្រកាសផ្ទេរភារកិច្ច និងតែង​តាំ​ង​ឲ្យចូលកាន់មុខតំណែងប្រធានម​ន្ទី​រ​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគីរី ៖ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងឲ្យចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជី​វៈ​ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បា​ន​ក្រើនរំឭក ផ្តល់អនុសាសន៍ណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ឹងម៉ាត់ ក្នុងការបំពេញការងារ តាមតួ​នា​ទីភារៈកិច្ចរៀងៗខ្លួនឱ្យបានល្អ ។

អនុសាសន៍របស់លោក ហេង សួរ រួមមាន៖

ទី១-ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តមណ្ឌលគិរី ប្រគល់ជូន។
ទី២-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។
ទី៣-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយ វិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេ​វា​ល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។
ទី៤-ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល។
ទី៥-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។
ទី៦-ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះ​ក​​ញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។

ទន្ទឹមនេះដែរ លោក ហេង សួរ បានថ្លែងនូវការកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែល​បា​នសហការយ៉ាងល្អ ជាមួយនិងរដ្ឋបាលខេត្តមណ្ឌលគិរី អាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានា​ក្នុ​ង​ខេត្តមណ្ឌលគិរី ក្នុងការដោះស្រាយបញ្ហានានាជូនបងប្អូនកម្មករនិយោជិត និងចូលរួមអនុវត្តច្បាប់ស្តីពីការងារ សំដៅធា​នា​​​បាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងអនុវត្តប្រកបដោយជោគជ័យស្របតាមអ​នុ​សាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ដ​ល់​សុខទុក្ខ និងជីវភាពរស់របស់បងប្អូនកម្មករនិយោជិត។

នាឱកាសនោះ លោក ហេង សួរ ក៏បានអបអរសាទរចំពោះលោក ណយ ច័ន្ទតារា ដែលទទួលបានមុខតំណែងថ្មីជំនួសប្រធានម​ន្ទី​រ​ចាស់ ដែលត្រូវចូលនិវត្តន៍ និងត្រូវបានទៅបម្រើការងារ នៅកន្លែងផ្សេង ហើយសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នា​ក់ក្រោមឱវាទមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែ​ន​ដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តមណ្ឌលគិរី នឹងខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបា​ន​នូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាល បន្ថែមទៀត។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវការអបអរសាទរកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ច​ខិ​​​ត​ខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តម​ណ្ឌល​គិ​រី ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការអនុវត្តការងារបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក និងបានរួម​ចំ​ណែកយ៉ាង ធំធេងក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និយាយដោ​យ​ឡែ​ក​ ​ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើនឈានឡើងជាលំដាប់។

គួរបញ្ជាក់ផងដែរថា ខេត្តមណ្ឌលគិរី គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំងបួនរបស់កម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង រ​ត​នគិរី និងមណ្ឌលគិរី ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តួចផ្តើមក្នុងការប​ង្កើ​តឱ្យទៅជាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម។

តាមរយៈ  ការខិតខំរួមគ្នារវាងប្រមុខរដ្ឋាភិបាលប្រទេសទាំងបី  ក្នុងការបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ  ដើ​ម្បី​ជម្រុ​ញ​កា​រអភិវឌ្ឍខេត្តទាំង១៣ លើគ្រប់វិស័យទាំងការកសាង និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជម្រុញពាណិជ្ជកម្ម ទេសចរណ៍ និ​ង​វិនិយោគ ដែលរួមមានខេត្តខាងកម្ពុជាចំនួន ៤ខេត្ត ខាងឡាវ ៤ខេត្ត និងវៀតណាម ៥ខេត្ត បានប្រែក្លាយខេត្តទាំងនេះ ពីតំ​ប​ន់​ដែលក្រីក្រជាងគេ មានដង់ស៊ីតេប្រជាជនរស់នៅតិចតួចបំផុត ភាគច្រើនបងប្អូនជនជាតិភាគតិចដែលប្រកបរបរកសិ​ក​ម្មពនេចរ និងបរបាញ់សត្វ ទៅជាខេត្តដែលពោរពេញដោយ សក្តានុពលទេសចរណ៍ និងវិនិយោគ ដែលបាននឹងកំពុងទទួល​នូ​វ​ភោគផលនៃការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com