ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែ​ង​តាំងព្រះឋានៈជូនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអ​ធិការវត្តលង្កា ព្រះកុសុមារាម ជា « សម្តេចព្រះធម្មលិខិត »

ភ្នំពេញ ៖ សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះអនុប្រធានទី៣ ថេរសភា ព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កា ព្រះកុសុមារាម កាលពីពេលថ្មីៗនេះ ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង ព្រះឋានៈជាសម្តេចព្រះធម្មលិខិត ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមអតីតសិស្សម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ដែលលោក ផាន់ ចន្ទតារា, លោកស្រី ប៉ាង ផាត់សុវណ្ណ, លោក សាយ អំណាន និងលោកស្រី ស៊ឹង ខាំរ័ត្នធីតា បានផ្ញើសារជូនសម្តេចត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាសម្តេច ព្រះធម្មលិខិត។

ក្នុងនាមអតីតសិស្ស បានសូមលំឱនកាយក្រាបថ្វាយបង្គំសម្តេចព្រះមហាអរិយវង្សបណ្ឌិត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តែងនូវអំណរសាទរត្រេកអរយ៉ាងក្រៃលែង ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាសម្តេច ព្រះធម្មលិខិត ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជា ណាចក្រកម្ពុជា សូមសម្តេច ព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល មានព្រះសុខភាពល្អ បរិបូរណ៍ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សាគង់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជាពុទ្ធបរិស័ទទូទៅ។

ខាងក្រោមនេះជាប្រវត្តិរបស់សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល៖

* សម្តេចប្រសូត្រនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ១៩៧៦ នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល
* មានបិតានាម ប៉ាវ សារឿន ស្លាប់ និងមាតានាម អ៊ូច យ៉ាន់ ជរា
* សម្តេច មានបងប្អូនចំនួន ៤នាក់ ប្រុស០២នាក់ និងស្រី០២នាក់
* សម្តេច បានចូលសាងផ្នូសជាសាមណេរ នៅថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ១៩៨៧
* សម្តេច បំពេញឧប្បសម្ពទាជាភិក្ខុវៈ នៅថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ១៩៨៨
* បច្ចុប្បន្ន សម្តេចគង់នៅវត្តសង្កាព្រះកុសុមារាម កុដិលេខ០១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានតួនាទីជាព្រះចៅអធិការវត្ត។

*ប្រវត្តិការសិក្សា

* ឆ្នាំ១៩៩៤ ទទួលបានវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ត្រី
* ឆ្នាំ១៩៩៦ ទទួលបានវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ទោ
* ឆ្នាំ១៩៩៧ ទទួលបានវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ឯក
* ឆ្នាំ២០០០ ទទួលបានសញ្ញាបត្រ ពុទ្ធកបឋមសិក្សា
* ឆ្នាំ២០០១ ទទួលបានសញ្ញាបត្រ ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ
* ឆ្នាំ២០០៣ ទទួលបានវិញ្ញាបនបត្រ ធម្មទេសនាចំណាត់ថ្នាក់លេខ១
* ឆ្នាំ២០០៣ ទទួលបានសញ្ញាបត្រ បាតិមោក្ខ
* ឆ្នាំ២០០៥ ទទួលបានសញ្ញាបត្របរិញ្ញាបត្រទស្សនវិជ្ជា ពុទ្ធសាសនានៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ
* ឆ្នាំ២០០៦ ទទួលបានសញ្ញាបិរញ្ញាបត្រ នីតិសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
* ឆ្នាំ២០០៦ ទទួលបានសញ្ញាបត្របរិញ្ញាបត្រ វិញ្ញបនបត្រ វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល
* ឆ្នាំ២០០៨ ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
* ឆ្នាំ២០១៥ ទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាពុទ្ធសាសនា នៃរាជបណ្ឌិត្យសភាកម្ពុជា

*បទពិសោធន៍ការងារ និងតួនាទីដែលទទួលបាន ក្នុងតួនាទីព្រះពុទ្ធសាសនា៖

* ថ្ងៃទី២០ ខែមករា ឆ្នាំ២០០២ ត្រូវបានតែងតាំងជាគ្រូសូត្រស្តាំវត្តលង្កា ព្រះកុសុមារាម
* ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០២ ត្រូវបានតែងតាំងជាព្រះចៅអធិការ វត្តលង្កា ព្រះកុសុមារាម
* ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ ត្រូវបានតែងតាំង ជាព្រះអនុគុណខណ្ឌចំការមន រាជធានីភ្នំពេញ ពីសម្តេច ទេព វង្ស និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
* ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានតែងតាំងជាអគ្គទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតី សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ ពីសម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតី ទេព វង្ស និងសម្តេចតេជោ ហ៊ុន សែន។

ដោយមានព្រះទ័យយកចិត្តទុកដាក់ខំប្រឹងលះបង់ព្រះកាយពល និងពេលវេលាដ៏មមាញឹក ចូលរួមចំណែក កសាងជាតិ និងសាសនានោះ សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល បានទទួលគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ដូចខាងក្រោម៖

* ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១ ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
* ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១២ ទទួលបានគ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរ័ត្ន ថ្នាក់មហាសេនា
* ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ទទួលបានគ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍
* ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ទទួលបានគ្រឿងឥស្សរិយយស ជាតិតូបកា

*សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល មានស្នាដៃស្រាវជ្រាវ និងបោះត្រាជាច្រើនរួមមាន៖

* ឆ្នាំ១៩៩៩ កឋិនត្ថារកិច្ច
* ឆ្នាំ២០០២ ភ្លេងពិណពាទ្យ
* ឆ្នាំ ២០០២ ជីវិតមិនទៀង សេចក្តីស្លាប់ទៀង
* ឆ្នាំ១៩៩២-២០០៤ ការបណ្តុះបណ្តាលព្រះសង្ឃ ព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា
* ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៤ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៥ រចនាសម្ព័ន្ធគ្រប់គ្រង និងសមណស័ក្តិមន្ត្រីសង្ឃ ព្រះពុទ្ធសាសនា នៅកម្ពុជា
* ឆ្នាំ២០០៥ ទ្រឹស្តីនៃការកកើតរដ្ឋរបស់វុលទែរ
* ឆ្នាំ២០០៦ បញ្ហាជម្លោះរវាងជប៉ុន និងរុស្ស៊ី លើកោះគូរីល
* ឆ្នាំ២០០៦ អំណាចរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រកម្ពុជា ក្នុងការយាងបើកសម័យប្រជុំដំបូង នៃរដ្ឋសភា
* ឆ្នាំ២០០៨ ថេរសភា ការដោះស្រាយវិវាទ ក្នុងព្រះពុទ្ធសាសនា
* ឆ្នាំ២០១១ ចងក្រងឯកសារមិត្តសាលាបាលី និងផ្សព្វផ្សាយ (៣ភាគ)
* ឆ្នាំ២០១១ ពន្លឺពុទ្ធចក្រ (៣ភាគ)
* ឆ្នាំ២០១២ បុណ្យពុទ្ធាភិសេក
* ឆ្នាំ២០១២ ធម្មប្បដិបត្តិ
* ឆ្នាំ១៩៦៧-២០១២ ប្រមូលរៀបរៀងមហាសង្ក្រាន្ត៤៥ឆ្នាំ
* ឆ្នាំ២០១៣ កម្រងឯកសារកសាងកុដិ (ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន)
* ឆ្នាំ… បានកសាងគម្ពីរព្រះត្រៃបិដក (ច្រើនចប់)
* ឆ្នាំ… បានកសាងគម្ពីរកម្ពុជសុរិយា (ច្រើនចប់)
* ឆ្នាំ២០១៥ ទស្សនវិជ្ជាពុទ្ធសាសនា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com