ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបទីតាំង ផ្សារទំនើបជនជា​តិ​ចិ​នមួយកន្លែង លក់ផលិតផលគ្រឿ​ង​បរិភោគ ខូចគុណភាព និងហួស​កា​លបរិច្ឆេទ នៅក្រុងសៀមរាប

ខេត្តសៀមរាប ៖ តាមការណែនាំរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេ​ត្ត និងក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន  ព្រះរាជអាជ្ញារង  នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប , កម្លាំងនគ​រ​បា​លការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច  សហការជាមួយមន្ត្រីសាខាកាំកុងត្រូល ខេត្តសៀមរាប   និងអាជ្ញាធរមូលដ្ឋាន ចុះប​ង្ក្រា​បទីតាំងផ្សារទំនើបរបស់ជនជាតិចិនមួយ លក់ផលិតផលគ្រឿងឧបភោគ បរិភោគ  ខូចគុណភាព កោសលុបកាលបរិច្ឆេទប្រើ​ប្រាស់ និងវាយលេខកាលបរិច្ឆេទថ្មី ស្ថិតនៅភូមិសាស្ត្រ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបញ្ជាក់ថា ទីតាំងបង្ក្រាបនេះ  គឺលក់ផលិតផលគ្រឿងឧបភោគ  បរិភោគ ខូចគុណភាព (ហួសកាលបរិច្ឆេទប្រើប្រាស់ និ​ងកោសលុបកាលបរិច្ឆេទប្រើប្រាស់ចាស់ រួចវាយលេខកាល បរិច្ឆេទប្រើប្រាស់ថ្មី)  ដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខ​ភា​ពរបស់អ្នកបរិភោគ ។

ក្នុងកិច្ចប្រតិបត្តការនោះ សមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យ និងឆែកឆេរជាក់ស្តែង រកឃើញវត្ថុតាងមានដូចខាងក្រោម ៖​

–  ចាប់ដកហូតផលិតផលខូចគុណភាពចំនួន ១៤៥មុខ ស្មើនឹង ៨៩៦គីឡូក្រាម ។
–  ម៉ាស៊ីនវាយប្តូរលេខកាលបរិច្ឆេទចំនួន ២គ្រឿង (ខូច ១គ្រឿង) ។
–  Computer ចំនួន ១គ្រឿង ។
– Hard Disk កាមេរ៉ាសុវត្ថិភាពចំនួន ១គ្រឿង ។

ទន្ទឹមនឹងនេះ នៅថ្ងៃទី៤ ខែមីនា  ឆ្នាំ២០២០នេះ  វេលាម៉ោង១៤៖៩នាទី  កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បា​នបញ្ជូនជនសង្ស័យជាជនជាតិចំនួន ៣នាក់  ទៅសាលាដំបូងខេត្តសៀមរាប  ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់  និងបានធ្វើ​កំណត់ហេតុ បិទទីតាំងអាជីវកម្មខាងលើនេះ ជាបណ្តោះអាសន្ន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com