រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យដាច់ពីគ្នាចំនួន២ ដោយប្រកាសទទួល សមាសភាពការិល័យប្រតិបត្តិ សភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤ និងសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១។
សមាសភាពការិល័យប្រតិបត្តិ សភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤ មានចំនួន៤០រូប ក្នុងនោះមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្ម និងអនុប្រធាន៣៧រូប ព្រមទាំងហិរញ្ញឹក១រូប និងលេខាធិការ១រូប ។
សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ មានចំនួន៤០រូបផងដែរ ដែលបែងចែកតាមប្រភេទអាជីវកម្ម ហើយអ្នកឧកញ៉ា គិត ម៉េង គឺជាប្រធានសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១នេះ៕
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ៖