ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា ដឹកនាំសមាជិកគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ប្រមាណ៣,៥០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នា។ ———————————— => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។ => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ៦៧២ បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិនារាយណ៍ និងភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ និងភូមិខ្ពបរុប ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត => ផ្លូវបេតុងចំនួន ៨ ខ្សែជាសមិទ្ធផលថ្មីទៀតនៅក្នុងស្រុកស្រីសន្ធនឹងលេចចេញជារូបរាងនាពេលខាងមុខនេះ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ ៤៥៧នាក់ បន្តពង្រឹង និងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុង ក្តាប់ឲ្យបានបញ្ហា ដោះស្រាយរាល់សំណើរសំណូមពលរដ្ឋ បន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន => ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន។ => បងប្អូនមន្រ្តីជំនាញ​នៃអគ្គនាយកដ្ឋានសំណង់ បានចុះលើកកម្ពស់ការយល់ដឹងពីសំណង់ លើគម្រោងសាងសង់ផ្សារ TRIUMPH COMMERCIAL CENTER (TCC) មានទីតាំងស្ថិតនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
0

ទិវាអន្តរជាតិនារី ៨មីនា! ឧត្តមសេ​នី​យ៍ឯក ហ៊ុន ម៉ាណែត ប្រកាសគាំ​ទ្រ និងលើកទឹកចិត្តដល់ក្រុមការងា​រ​យេនឌ័រកងទ័ពជើងគោក ចូលរួម​ក្នុ​ងការលើកកម្ពស់ស្ត្រី

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង​ទ័ពជើងគោក  អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលខួបអនុស្សាវរីយ៍លើកទី១០៩ នៃទិវាអន្តរជាតិនារី ៨-មីនា ឆ្នាំ២​០​២​០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅទី៥ ខែមីនា ឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមគាំទ្រចំពោះប្រធានបទឆ្នាំ២០២០នេះ «មានសន្តិភាព មានការលើកកម្ពស់សម​ភា​ព​យេនឌ័រ» ស្របពេលដែលយើងទាំងអស់គ្នាកំពុងខិតខំប្រឹងប្រែង និងបន្តលើកកម្ពស់តម្លៃនៃសន្តិភាព ហើយជាអ្វីដែលរាជរដ្ឋា​ភិ​​​បាលយើង ក៏បាននិងកំពុងជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងស្ត្រី  និងបុរស  ដើម្បីធានាថែរក្សាការពារឱ្យបា​​ន​ នូវសុខសន្តិភាព និងវឌ្ឍនភាពរបស់សង្គមជាតិទាំងមូលលើគ្រប់វិស័យ ។   កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការលើ​ក​កម្ពស់សមភាពយេនឌ័រ ត្រូវបានទទួលនូវការវាយតម្លៃខ្ពស់ ជាពិសេសស្តែងឡើងតាមរយៈការចាត់ចំណាត់ថ្នាក់របស់វេទិកាសេ​ដ្ឋ​​​កិច្ចពិភពលោក ដោយកម្ពុជាយើងទទួលបានវឌ្ឍនភាពក្នុងការកាត់បន្ថយគម្លាតយេនឌ័របានល្អជាលំដាប់ ។

លោកថា បច្ចុប្បន្ននេះ ស្ត្រីជាច្រើនបានទទួលឱកាសចូលរួមក្នុងការងារស្ទើរគ្រប់វិស័យ ទាំងវិស័យនយោបាយ  មុខងារសាធារណៈ  ក​​​ងកម្លាំងប្រដាប់អាវុធ  វិស័យឯកជន និងអង្គការសង្គមស៊ីវិល ហើយក៏ត្រូវបានគាំទ្រ និងលើកទឹកចិត្ត  តា​ម​​​រយៈការដាក់ចេ​ញ​នូវយុទ្ធសាស្ត្រ  និងកម្មវិធីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់ឤចដល់ស្ត្រីឱ្យមានភាពរឹងមាំនៅក្នុងជីវិត ។ ជា​​​ក់ស្តែង  នៅក្នុងក្របខ័ណ្ឌកងទ័ពជើងគោកផ្ទាល់  មានយោធិននារីប្រមាណជាង  ២,៥០០នាក់ ហើយយោធិននារីក៏ត្រូវបាន​ប្រ​គល់ភារកិច្ចជាថ្នាក់ដឹកនាំជួរបញ្ជាការ និងទទួលបាននូវការតម្លើងឋានន្តរស័ក្តិ ទៅតាមមុខងារ និងការលើកទឹកចិត្តផ្សេ​ង​ៗ​ផងដែរ​ ។

មេបញ្ជាការកងទ័ពជើងគោក បានរម្លឹកថា  នៅក្នុងរបប ប៉ុល ពត  តម្លៃស្ត្រីត្រូវបានធ្លាក់ចុះដោយការបំផ្លាញចោលវប្បធម៌ ប្រ​ពៃ​ណី សាសនា ហើយស្ត្រីក៏ត្រូវបានជិៈជាន់រងទុក្ខវេទនា និងនិរាសព្រាត់ប្រាស់ពីគ្រួសារ។ ក្រោយថ្ងៃរំដោះ  ៧-មករា-១៩៧៩ និងន​យោ​បាយឈ្នះឈ្នះចុងឆ្នាំ១៩៩៨ ប្រទេសជាតិយើងទទួលបានសុខសន្តិភាព ហើយតម្លៃស្ត្រីត្រូវបានគិតគូរលើកកម្ពស់ ឱ្យល្អប្រ​សើ​រ ឡើងជាលំដាប់ ដែលក៏ជាកត្តាចូលរួមជំរុញការអភិវឌ្ឍលើគ្រប់វិស័យ  និងគ្រប់ទីកន្លែង  ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភា​ព​សុខដុមរមនា  និងផ្តល់ឱកាសឱ្យបុរស-ស្ត្រី កូនប្រុសស្រី  បានរស់នៅជួបជុំក្រុមគ្រួសារ  បានសិក្សារៀនសូត្រខ្ពង់ខ្ពស់    មានចំ​ណេះ​​​​ដឹង និងមុខរបរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។

ពិសេសផងដែរ នៅក្នុងដំណាក់កាលសន្តិភាពដូចបច្ចុប្បន្ន សមត្ថភាព និងតម្លៃស្ត្រីកម្ពុជាក៏កាន់តែត្រូវបានទទួលស្គាល់ជាលក្ខ​ណៈ​អន្តរជាតិ  ដោយកម្ពុជាទទួលចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ាន  ដែលបានបញ្ជូនកងទ័ពស្ត្រីទៅបំពេញបេសកកម្មក្រៅ​ប្រទេសច្រើនជាងគេក្នុងក្របខ័ណ្ឌនៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍បានកោតសរសើរ  និង វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារយេនឌ័រក​ង​​ទ័ពជើងគោក ដែលខិតខំបំពេញភារកិច្ចទៅតាមផែនការយុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រ របស់ក្រសួងការពារជាតិ និងអគ្គប​ញ្ជាការដ្ឋាន  និងសូមអរគុណយោធិននារីនៅទូទាំងកងទ័ពជើងគោក  ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ  បានខិតខំបំពេញ​ភា​រកិច្ចស្នូលរបស់ខ្លួនយ៉ាងសកម្ម  ជាចំណែកមួយមិនអាចខ្វះបាននៅក្នុងការកសាង  និងអភិវឌ្ឍប្រទេសជាតិ  ហើយសុខសន្តិ​ភា​​​ពរបស់យើង ដែលយើងកំពុងមានពេលនេះ ក៏ប្តូរមកពីការលះបង់ជីវិត និងការតស៊ូយ៉ាងលំបាករបស់យុទ្ធជនយុទ្ធនារី និងថ្នាក់ដឹកនាំជាច្រើន ដែលក្នុងនោះមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់នារីបានឡើយ ។

ការអភិវឌ្ឍប្រទេសនីមួយៗ ត្រូវតែគិតគូរពីសក្កានុពលរបស់ស្ត្រី ដែលមានចំនួនច្រើនប្រហាក់ប្រហែលនឹងបុរស។ កត្តានេះឤចរួមចំណែកជួយពន្លឿនការអភិវឌ្ឍជាតិ ដូចដែល សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានលើកឡើងថា «ជួយស្ត្រីគឺជួយខ្លួនឯ​ង​»​ ។ ភាពទន់ភ្លន់ និងស្នាមញញឹមរបស់ស្ត្រីជាថ្នាក់ដឹកនាំ ជាម្តាយ និងជាភរិយា គឺអាចឱ្យសង្គមគ្រួសារ និងសង្គមជាតិទាំងមូលមា​ន​សុខសន្តិភាព សុភមង្គល និងភាពរីកចម្រើនរុងរឿង។

លោកមេបញ្ជាការ បានប្រកាសសូមគាំទ្រ និងលើកទឹកចិត្តដល់ក្រុមការងារយេនឌ័រកងទ័ពជើងគោក ក៏ដូចជាបណ្តាស្ថាប័ន-ក​ងឯកភាពទូទាំងកងទ័ពជើងគោក សូមបន្តយកចិត្តទុកដាក់ចូលរួម ក្នុងការលើកកម្ពស់ស្ត្រី, ពិនិត្យលទ្ធភាពផ្តល់ឱកាសដ​ល់​យោធិននារី, ជំរុញលើកទឹកចិត្តយោធិននារីឱ្យទទួលបានតួនាទី និងសិទ្ធិក្នុងការសម្រេចកិច្ចការមួយចំនួន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com