ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ទូទាំងប្រទេសចិន អ្នកឆ្លង ខូវីដ១៩ កើនដល់៨០,៥៥២ករណី ក្នុងនោះស្លាប់៣,០៤២នាក់ និងជាសះស្បើយសរុប៥៣,៧២៦នាក់

ប្រទេសចិន ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ! របាយការណ៍ចុងក្រោយរបស់អាជ្ញាធរសុខាភិ​បា​ល​ចិន ស្តីអំពីតួលេខសរុបនៃអ្នកឆ្លង អ្នកស្លាប់ និងអ្នកជាសះស្បើយឡើងវិញពីជំងឺ ខូវីដ១៩ នៅទូទាំងប្រទសចិន បានចេញម​ក​ហើយនាព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០ ។

បើយោងតាមរបាយការណ៍នេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៨០,៥៥២ករណីដោ​យ​ក្នុងនោះអ្នកជំងឺសរុប ៣,០៤២នាក់ស្លាប់  ខណៈអ្នកដែលបានជាសះស្បើយជាស្ថាពរពីជំងឺនេះ  គឺបានកើនឡើងដល់ទៅ ៥៣,​៧២៦នាក់បើគិតត្រឹមយប់ថ្ងៃព្រសហ្បតិ៍ម្សិលមិញ ។

បើតាមតួលេខសម្រាប់តែរយៈពេល  ពេញមួយថ្ងៃព្រសហ្បតិ៍ម្សិលមិញ  អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងដែរថា  ករណីឆ្លងថ្មីៗនៅ​ទូទាំងចិនដីគោក មានចំនួន ១៤៣នាក់ ខណៈ ៣០នាក់បានត្រូវរាយការណ៍ថា ស្លាប់នៅក្នុងថ្ងៃដដែលនោះដែរ ។ នៅថ្ងៃជា​មួយគ្នាអ្នកជំងឺដែលត្រូវបានគេអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ  បន្ទាប់ពីពួកគេបានជាសះស្បើយជាស្ថាពរពីជំងឺនេះ  មានចំនួនរហូតដល់ ១,៦៨១នាក់ផងដែរ ។

គួរបញ្ជាក់ថា តួលេខថ្មីៗខាងលើនេះ គឺបង្ហាញអំពីការធ្លាក់ចុះបន្ថែមទៀត នៃអត្រាអ្នកឆ្លង និងស្លាប់ថ្មីៗដោយសារមេរោគរា​ត​ត្បាត COVID-19 នៅប្រទេសចិន ចំពោះមុខការព្យាយាមប្រយុទ្ធប្រឆាំង យ៉ាងខ្លាំងក្លាបំផុត។ អ្នកជំនាញចិនក៏បាន  សន្និ​ដ្ឋា​នផងដែរថា ករណីឆ្លងថ្មីៗនៃមេរោគ COVID-19 អាចនឹងធ្លាក់ដល់ចំណុចសូន្យ តែម្តងនៅចុងខែមីនាខាងមុខនេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com