ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការចំនួន៧ចំណុច ដើម្បីឆ្លើយ​ត​បនឹងបញ្ហាប្រឈមនានា ក្នុងពេ​ល​​បច្ចុប្បន្ន

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ដ្រីនៃកម្ពុជា  បានដាក់ចេញវិធានការចំនួន៧ចំណុច ដើម្បីឆ្លើយតបប​ញ្ហា​​​ប្រឈមនាពេលបច្ចុប្បន្ន ដែលស្នើឲ្យស្ថាប័ន  ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល  វិស័យឯកជន  ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នា​ផ្ដោតការយកចិត្តទុកដាក់ទាំងអស់គ្នា ។

វិធានការទាំង៧ចំណុច  ដែលសម្ដេចតេជោ  ហ៊ុន សែន បានដាក់ចេញក្នុង​ឱកាសអញ្ជើញ  ជាអធិបតីពិធីអបអរសាទរទិវាអន្តរ​ជា​​​​តិនារី ៨ មីនា ខួបលើកទី១០៩ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ រួមមាន៖

– ទី១៖ គ្រប់ថ្នាក់ដឹកនាំនាំក្រសួង ស្ថាប័ន ត្រូវបន្ដបង្កើនឲ្យមានចំនួនស្ដ្រី ក្នុងតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត

– ទី២៖ ត្រូវរួមគ្នាទប់ស្កាត់ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា  នូវគ្រប់ទិដ្ឋភាពនៃអំពើហិង្សា  ដែលទាក់ទងនឹងបញ្ហាយេនឌ័រ ជា​ពិសេសការប្រើប្រាស់ប្រព័ន្ធ អ៉ិនធ័រណេត  ពាក់ព័ន្ធនឹងការការជួញដូរផ្លូវភេទ ។   ត្រូវពង្រីកការបង្កើតក្រុមការងារពហុវិស័យ​ឆ្លើ​​យតប នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ  ឲ្យបាននៅគ្រប់រាជធានី-ខេត្តទាំងអស់  និងត្រូវសហការគ្នាប្រើប្រាស់ទិន្នន័យរដ្ឋ​បា​លមូលដ្ឋាន លើកិច្ចអន្ដរាគមន៍ជួយស្ដ្រី  និងក្មេងស្រីរងគ្រោះ  ក្នុងគោលបំណង  បង្កើនប្រសិទ្ធភាព  នៃកិច្ចអន្តរាគមន៍របស់ស្ថាប័ននីមួយៗ។

– ទី៣៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់  ឲ្យពង្រឹងការអនុវត្តវិន័យ និងមានទំនាក់ទំន​ង​ជាមួយឪពុក ម្តាយ និងអ្នកឤណាព្យាបាលសិស្សឲ្យបានជាប្រចាំ។ ឪពុក ម្តាយ អ្នកឤណាព្យាបាលគ្រប់រូបគួរយកចិត្តទុកដាក់ អប់រំកូនចៅ ប្រុសស្រី ខិតខំរៀនសូត្រ មានសីលធម៌ ប្រកាន់វប្បធម៌អហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ។

– ទី៤៖ ត្រូវបន្តវិនិយោគលើការសិក្សារបស់ក្មេងស្រី នៅគ្រប់កម្រិតសិក្សា ជាពិសេសក្នុងមុខជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វក​ម្ម ​សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា ដើម្បីដើរឲ្យទាន់ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ ។

– ទី៥៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ទាំងរដ្ឋ  និងឯកជនត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងបង្កើនកម្មវិធីអប់រំល្អៗ ដែលឆ្លុះបញ្ចាំងពីតម្លៃស្ត្រី ប្រពៃណី និងវ​ប្បធម៌ខ្មែរ ឲ្យបានកាន់តែទូលំទូលាយថែមទៀត និងត្រូវពិចារណា  អំពីផលប៉ះពាល់  និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ពិសេសតម្លៃស្ត្រី និ​ងក្មេងស្រី។

– ទី៦៖ ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ការចម្លងមេរោគអេដស៍ថ្មី និងសុំកុំឲ្យមានការរើសអើង ជាពិសេសចំពោះស្ត្រីផ្សព្វផ្សាយស្រាបៀរ រួមទាំងអ្នកស្រឡាញ់ភេទដូចគ្នា។

– ទី៧៖ សម្ដេចនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេស ទាក់ទងនឹងបញ្ហាវីរុសកូវីដ១៩  ទោះបីប្រទេ​សកម្ពុ​ជា​យើង ពុំទាន់កើតមានឡើងនូវបញ្ហានានា ដែលទាក់ទងនឹងវីរុស នេះក៏ដោយ ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចេះការញរខ្លួន ដើម្បីទទួលបានសុខភាពល្អ ប្រសើរជាជាងការភ័យខ្លាច ។ ជម្រើស នៃការភ័យខ្លាចមិនមែនជាជម្រើសល្អទេ  តែជម្រើសក្លា​ហា​នក្នុង ការចេះការពារខ្លួន ការធ្វើអ្វីអនាម័យជាប្រចាំ  គឺជាជម្រើសដែលល្អបំផុត  ហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ ។ សូ​​​​​​​មរួមគ្នាកុំទុកអ្នកណាម្នាក់ឲ្យនៅឯកោ ដោយពុំបានទទួលភោគផលពីកិច្ចអភិវឌ្ឍន៍ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com