ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រសួងអប់រំយុវជននិងកីឡា បង្កើតកម្មវិធីសិក្សាតាមរយៈប្រព័ន្ធអេឡិ​ច​ត្រូនិក សម្រាប់ជំនួយដល់ការសិ​ក្សា​​​របស់សិស្សានុសិស្សដែលបានផ្អា​ក​ការសិក្សា មួយរយៈ

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានបង្កើតកម្មវិធីសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជំនួយដល់ការសិក្សារបស់​សិ​ស្សានុសិស្ស ដែលបានផ្អាកការសិក្សា មួយរយៈ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន  និងកីឡាបានឲ្យដឹងថា  ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សា​នុ​សិ​​ស្ស​ថ្នាក់ទី ៩និងថ្នាក់ទី ១២ ដែលបានផ្អាកការសិក្សាជាបណ្ដោះអាសន្ន នៅគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជនក្នុងក្រុ​ង​សៀ​ម​​រា​ប ខេត្តសៀមរាប ក៏ដូចជាសម្រាប់សិស្សានុសិស្សដទៃទៀត ដែលមានបំណងទទួលការបំប៉នបន្ថែម ក្រសួងបានបង្កើតកម្មវិ​ធី​​សិ​ក្សា​ការរៀនតាមប្រព័ន្ធអេឡិចត្រូនិច ដោយឥតគិតថ្លៃ  លើមុខវិជ្ជាឯកទេ​ស​ចំ​នួន៦  ដែលឲ្យសិស្សានុសិស្សទាំងអស់អាចសិ​ក្សា​ដោយខ្លួនឯងបាន នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ និងប្រព័ន្ធសិ​ក្សា​​តាមអេឡិចត្រូនិករបស់ក្រសួង ។  កម្មវិធីនេះ​ប​ង្កើតឡើងក្នុងគោលបំណង ជួយដល់ការសិក្សារបស់ប្អូនប្អូនសិស្សានុសិស្ស អា​ច​នៅតែបន្តការសិក្សា បានដោយខ្លួនឯងនៅគ្រ​ប់​ទីកន្លែង និងស្របតាមពេលវេលាផ្ទាល់ខ្លួន  របស់សិស្សានុសិស្ស  សម្រាប់ជាជំនួ​យ​ស្មារតីក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យម​សិ​ក្សាបឋមភូមិ និងទុតិយភូមិ តាមកាលបរិច្ឆេទ ដែលបានគ្រោងទុក។មុខវិជ្ជាឯកទេសបង្រៀនទាំង៦រួមមានៈ គណិតវិទ្យាប្រ​វ​​ត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសារខ្មែរ ។
ក្រសួងនឹងដាក់ឲ្យដំណើរការកម្មវិធីបង្រៀនតាមអេឡិចត្រូនិកនេះ ចាប់ពីថ្ងៃទី ១៣ខែមីនាឆ្នាំ ២០២០នេះតទៅ ដោយសិស្សានុ​សិ​​ស្ស​​ អាចសិក្សាបានតាមរយៈ មធ្យោបាយដូចជា: ១.តាមរយៈបណ្តាញ You​tub​e ផ្លូវការរបស់ក្រសួង www.yout ube.com​/m​o​e​y​​s​ ដែលនឹងមានវីដេអូបង្រៀនទាំងអស់ សម្រាប់សិស្សានុសិស្សអាចសិក្សារបាន  ទៅតាមពេលវេលាជាក់ស្ដែងរបស់ខ្លួន , ២.ទំព័រហ្វេ​ស​ប៊ុកផ្លូវការរបស់ក្រសួង www.facebook.com/moeys.gov.kh  ដែលនឹងធ្វើការការផ្សព្វផ្សាយជារៀងរាល់ថ្ងៃ  ដោយពេលព្រឹ​ក​ស​ម្រាប់ថ្នាក់ទី ៩ និងពេលរសៀលសម្រាប់ថ្នាក់ទី ១២ ,និង៣.  មជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិករបស់ក្រសួង  elearnin​g.m​o​e​​ys​​.​g​o​v.kh ដោយសិស្សានុសិស្សអាចចូលទៅសិក្សាបាន ដោយចូលទៅជ្រើសរើសវគ្គសិក្សា  ឬមេរៀនដែលត្រូវសិក្សាដោយឥតគិតថ្លៃ និ​ង​មិនចាំបាច់ចុះឈ្មោះ(ចូលជាភ្ញៀវ) ។
ដូច្នេះ សូមលោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្ស ចូលរួមជំរុញលើកទឹកចិត្តប្អូនៗសិស្សានុសិស្សទាំងអស់ ជាពិ​សេ​ស​ផ្ដល់លក្ខខណ្ឌអំណោយផល ដើម្បីអាចបន្តសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក  បានជាប្រចាំ  ដោយចូលទៅក្នុងគេហទំព័រ និងប​ណ្ដា​ញទំនាក់ទំនងសង្គមដែលបានផ្ដល់ជូនខាងលើ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com