ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការ​កែ​សម្រួល និងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គាំទ្រដល់កម្ពុជាក្នុងវិស័យកសិកម្ម ២០២១-២០២៣

ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹង​ផ្តល់​ការគាំទ្រចំពោះវិស័យផលិតកម្មសត្វ និងសុខភាពសត្វដល់កម្ពុជា​ដែលកម្មវិធីថ្មីនេះ​គ្រោង​នឹង​ដាក់​ឱ្យអនុវត្តន៍ក្នុងឆ្នាំ២០២១ ដើម្បីគ្រប់គ្រង ការពារចលនាសត្វ និងជំងឺឆ្លងពី​មនុស្ស​មកសត្វ និងសត្វមកមនុស្ស រួមជាមួយការបង្កើនផលិតកម្មសត្វក្នុងស្រុក។​ នេះគឺជា​ការលើកឡើងរបស់លោក Jiangfeng Zhang នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​អាស៊ី​អាគ្នេយ៍ទទួលបន្ទុកបរិស្ថាន ធនធានធម្មជាតិ និ​​ងកសិកម្ម ក្នុងជំនួបជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២០ នៅទីស្ដីការក្រសួងកសិកម្ម ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើកម្មវិធី​អាទិភាពជាក់ស្ដែងឆ្លើយតបទៅ​នឹងគោលនយោបាយរបស់ក្រសួងក្នុងវិស័យកសិកម្ម ។

លោក Jiangfeng Zhang នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំអាស៊ីអាគ្នេយ៍ទទួល​បន្ទុកបរិស្ថាន ធនធានធម្មជាតិ និងកសិ​ក​ម្ម ​វាយតម្លៃខ្ពស់ចំពោះក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អ​ប្រសើរជាមួយ​ក្រុម​ការ​ងារ​ធ​នាគារ​អភិវឌ្ឍន៍​អាស៊ី រួមគ្នាអនុវត្តន៍កម្មវិធី និងគម្រោងទទួលបានលទ្ធផលជាផ្លែផ្កា ជាប្រយោជន៍ដល់​ប្រជា​កសិករ និងវិស័​យ​កសិកម្មទាំងមូល។ លោកនាយកបានបន្ដថា ធនាគារ​អភិវឌ្ឍន៍អាស៊ីបាន​ធ្វើការកែសម្រួល និងរៀបចំផែនការយុទ្ធសាស្ត្រស​ម្រា​ប់គាំទ្រដល់​កម្ពុជាក្នុងវិស័យកសិកម្ម ២០២១-២០២៣ ដែលផែនការយុទ្ធសាស្ត្រថ្មីនេះ​ផ្តោតភ្ជង់ជាសំខាន់​ទៅលើការធ្វើកំណែ​ទ​ម្រង់ តាមរយៈការធ្វើទំនើបកម្មកសិកម្ម យន្តុបនីយកម្មកសិកម្ម ពិពិធ​កម្មកសិកម្ម ការរៀបចំផែន​ការកំណត់តំបន់ដាំដុះ កា​​​រគ្រប់គ្រងនិងប្រើប្រាស់ថ្នាំកសិកម្ម ការ​កែ​ច្នៃនិងវេចខ្ចប់ប្រកបដោយ​គុណភាព និងសុវត្ថិភាព និងការផ្ដល់ប្រាក់ក​ម្ចី​ជូ​ន​ស​ហ​​​គមន៍ និង​សហគ្រាសខ្នាតតូច​និង​មធ្យម ធ្វើយ៉ាងណាបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មឱ្យ​បាន​ពេញលេញ ដើម្បីបង្កើនត​ម្លៃ​​​​ប​ន្ថែមជូនអ្នកផលិត។លោកនាយកក៏បានបន្ថែមថា ក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍​អាស៊ីបាននិង​កំពុងធ្វើ​ការយ៉ាងស​ក​ម្មជាមួយរដ្ឋបាលជលផលរៀបចំអនុវត្តន៍កម្មវិធីដើម្បីអភិរក្ស និងអភិវឌ្ឍន៍​ធន​ធានធម្មជាតិនៅតាមតំបន់សមុទ្រ និងឆ្នេរ​ស​មុទ្រផងដែរ។ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែង​អំណរ​គុណចំពោះធនាគារអ​ភិវ​ឌ្ឍ​ន៍អាស៊ីដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយហិរញ្ញប្ប​ទាន បច្ចេកទេស ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធ​ន​ធា​ន​​​​មន្ត្រី​ជំនាញនៃក្រសួង និងហេដ្ឋា​រចនាសម្ព័ន្ធគាំទ្រក្នុងវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី​នឹ​ង​​​​បន្តផ្តល់ការគាំទ្រ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដល់ក្រសួង ដើម្បីរួមគ្នាអភិវឌ្ឍន៍​វិស័យ​កសិកម្ម ប្រកបដោយចីរភា​ព​ ​ឆ្លើយតបទៅនឹងបរិបទកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និង​ចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៣០ និ​ង​​២​០៥​០ ។​

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះកម្មវិធីថ្មីៗទាំងអស់នេះ គឺពិតជាមាន​វិសាល​ភាពទូលំទូលាយ និងបានគ្របដណ្តប់គ្រប់គោលដៅរបស់ក្រសួង និងពិសេសបាន​ឆ្លើយ​តបទៅនឹងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបង្កើនផលិ​ត​​​ភាពផលិត​កម្មក្នុងស្រុកទាំងផ្នែកដាំដុះ និងផលិតកម្មសត្វ ឈានឆ្ពោះទៅការកាត់បន្ថយការនាំចូល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com