ភ្នំពេញ ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន សម្រេចផ្អាកជាបណ្តោះអាសន្នលើការអនុញ្ញាតចូលនាវាទេសចរ មកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកអន្តរជាតិក្អមសំណ ចាប់ពីថ្ងៃនេះតទៅរហូតដល់មានការសម្រេចជាថ្មី ។
យោងតាមសេចក្តីប្រកាសព័ត៍មានរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ នឹងកំពង់ផែ នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ការសម្រេចបែបនេះ ដោយសារមានការចាំបាច់ក្នុងការបង្ការ ការរីករាលដាលនៃជំងឺឆ្លង ពីអ្នកដំណើរបរទេសដែលធ្វើដំណើរតាមនាវា ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ។
ដូច្នេះសូមលោក លោកស្រីជាប្រធាន ឬតំណាងក្រុមហ៊ុនភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរឬអ្នកទេសចរទាំងអស់ ជ្រាបជាព័ត៍មាន និងអនុវត្តប្រកបដោយប្រសិទ្ធភាព ៕
0
ក្រសួងសាធារណៈការនិងដឹកជញ្ជូន សម្រេចផ្អាកជាបណ្តោះអាសន្នលើការអនុញ្ញាតចូលនាវាទេសចរ មកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកអន្តរជាតិក្អមសំណ ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី
Filed in: ព័ត៌មានជាតិ