ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ឯកឧត្តម វ៉ាត់ ចំរើន ស្នើឱ្យសិក្ខា​កា​ម​យកចំណេះដឹងដែលទទួលបានពីគ្រូ​ឧទ្ទេសនានា ទៅចែករំលែកប​ន្ត​ជូ​នដល់មូលដ្ឋានរបស់ខ្លួន ដើម្បីជំរុ​ញ​ការអភិវឌ្ឍនៃមូលដ្ឋានគ្រឹះក្នុងវិ​ស័​យកីឡា

ខេត្តបាត់ដំបង ៖ វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡាបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២​០២​០​ ​នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ដោយអ្នកជំនាញរដ្ឋបាល​កីឡាបានស្នើឱ្យសិក្ខាកាមដែលចូលរួមចំ​នួ​ន​២​៤នា​ក់​យកចំណេះទាំងនេះទៅបន្តអនុវត្តន៍ដោយផ្ទាល់ ដើម្បីបង្កើនការអភិវឌ្ឍសមត្ថភាពខ្លួនឯងផង និងបង្កើនការអភិវឌ្ឍវិស័យ​កី​ឡា​នៅ​ក្នុង​មូលដ្ឋានរបស់ខ្លួនផង ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជា​គ្រូឧទ្ទេសប្រចាំវគ្គផងនោះបានលើកទឹកចិ​ត្ត​ដ​ល់សិក្ខាកាមទាំងអស់ គប្បីត្រូវយកចំណេះដឹង​ដែលទទួលបានពីគ្រូឧទ្ទេសនានាទៅចែករំលែកបន្តជូនដល់មូលដ្ឋានរបស់ខ្លួ​ន ​ដើម្បីជំរុញការ​អភិវឌ្ឍនៃមូលដ្ឋានគ្រឹះក្នុងវិស័យកីឡា ក៏ដូចជាបណ្តុះបណ្តាលបន្តដល់កីឡាករ កីឡាការិនី​ឱ្យ​បានកាន់តែរីក​ច​ម្រើនទាំងបរិមាណ និងគុណភាព។ ឯកឧត្តមស្នើឱ្យ​សិក្ខាកាមទាំងអស់​ចូលរួមអនុវត្តន៍ផ្ទាល់ នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើ​ក​ទី៦ នៅខេត្តបាត់ដំបងនាថ្ងៃទី១៣-១៤-១៥ ខែមីនា ឆ្នាំ២០២០ ដែលមានប្រភេទកីឡាចំនួន៩ត្រូវបានរៀបចំឱ្យប្រកួត និង​ស​ម្តែង​អបអរពិធីបុណ្យទន្លេនេះ។ឯកឧត្តមក៏បានសំណូមពរដល់សិក្ខាកាមទាំងឡាយ គប្បីត្រូវយកចិត្តទុកដាក់ពង្រឹង​ទាំងស​ម​ត្ថភាព គុណភាពបន្ថែមទៀត ដើម្បីគោលដៅត្រៀមការប្រកួតកីឡាជាតិ លើកទី៣ នាខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ដែ​ល​គោលដៅនៃព្រឹត្តិ​ការ​ណ៍កីឡាជាតិ ក៏ដូចជាគោល​ដៅដ៏ធំរបស់រាជររដ្ឋាភិបាលកម្ពុជា និងស្ថាប័នកីឡាពាក់ព័ន្ធទាំងអស់កំពុ​ង​បោះ​​ជំហានឆ្ពោះ​ទៅទទួលរៀ​បចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ក្នុងឱកាសនោះដែរ លោក យី សុ​ងគី ប្រធានមន្ទីរអប់​រំ​យុវជន និងកីឡាខេត្តបាត់​ដំបង​ក៏បានប្តេជ្ញាលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡា នៅក្នុងខេត្តឱ្យកា​ន់​តែ​រីកចម្រើន​បន្ថែមទៀត​ផងដែរ​។សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡានេះផ្តោតសំខាន់លើ​ការ​ចែក​រំលែក​នូ​វបទពិសោធន៍ជូនដល់សិក្ខាកាម ដើម្បីស្វែងយល់អំពីប្រវត្តិអង្គការសាមគ្គី​អូឡាំ ពិក រចនាសម្ព័ន្ធកីឡា ការអភិវឌ្ឍគ្រូបង្វឹក កា​រអភិវឌ្ឍកីឡាកម្រិតខ្ពស់ ការកំណត់និស្ស័យ​កីឡា ការរៀបចំព្រឹត្តិការណ៍កីឡា ស្ត្រី និងកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត ភា​ព​ជាអ្នក​ដឹកនាំ ការដំណោះស្រាយបញ្ហា ការទំនាក់ទំនង ការរៀបចំអង្គប្រជុំ ផែនការហ្វឺកហាត់ ផែន​ការធ្វើដំណើររបស់ប្រតិភូ លេ​​ងដោយយុត្តិធម៌ ការបញ្ជាក់ភេទ ការប្រឆាំងសារធាតុ​ញៀនក្នុង​កីឡា វេជ្ជសាស្ត្រកីឡា ភោជនាអាហារ និងភេសជ្ជៈសម្រាប់កី​ឡា​ជា​ដើម។ វគ្គសិក្សានេះបាន​ចាប់​ផ្តើមពីថ្ងៃទី០៩ ខែមីនា និងបញ្ចប់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ្២០២០ ក្រោមការបង្ហាត់ពីគ្រូ​ឧ​ទ្ទេ​ស៣រូបគឺ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគ​ណៈ​ក​ម្មការវេជ្ជសាស្ត្រអមគណៈ​កម្មាធិការជាតិអូឡាំពិក​កម្ពុជា និងលោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និង​កី​ឡា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com