ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម គួច ចំរើន អញ្ជើញជាអ​ធិ​ប​តីភាពក្នុង ពិធីរៀបបចំបិតការ​ប្រ​​កួតកីឡាសិស្ស បឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩-២០២០

ខេត្តព្រះសីហនុ ៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរៀបបចំបិតការប្រកួតកីឡាសិស្ស បឋមសិក្សា និងមធ្យមសិ​ក្សា​ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩-២០២០ នៅព្រឹក ថ្ងៃសុក្រ  ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹ​ង​​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅសាលាវិទ្យាល័យឡាយហ្វ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតី ភាពឯក​ឧ​ត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួម ពីអស់លោក លោកស្រីប្រធានមន្ទីរ អង្គភា​ព ​កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានកោតសរសើរ និងវាយតម្លៃចំពោះ ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជន និងកីឡា​ខេ​ត្តព្រះសីហនុ និងប្រតិភូកីឡា ដែលយកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតីបង្កលក្ខណៈគ្រប់បែបយ៉ាងធ្វើឱ្យព្រឹត្តិការណ៍នេះប្រ​ព្រឹត្ត​ទៅយ៉ាងរលូន ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការលេងកីឡាពិតប្រាកដ ជាមានលទ្ធផលចាញ់ និងឈ្នះ ជាធាតុសំ​ខា​ន់​ នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។ការលេងកីឡាអាចដោះស្រាយបញ្ហាប្រឈមនានា និងបា​ន​ដំណើរការយ៉ាងសុក្រឹត ទទួលបានលទ្ធផលវិជ្ជមាន ហើយលទ្ធផលដែលយើងទទួលបាននាពេលនេះ ពិតជាស័ក្តិ សមសម្រាប់កី​ឡា​ករ កី​ឡា​ការិនី ដែលត្រូវបានវិនិច្ឆ័យនូវលក្ខណៈសម្បត្តិ កាយសម្បទា និងលក្ខខណ្ឌដទៃទៀតដោយគណៈកម្មការរៀបចំការប្រ​កួ​ត​ ។ កី​ឡា​មិនគ្រាន់តែផ្តល់នូវ កាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំ ទៅ​លើ​ផ្លូវចិត្ត និងសីលធម៌ តែធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់ អាចក្លាហាន អំណត់ព្យាយាម  និងចេះ​យោ​គ​​​យល់គ្នា និងប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ សុចរិតភាព ឆ្លើយតបតាមបរិបទ នៃការរីកចម្រើនរបស់សង្គមជាតិ យើងត្រូវប​ង្កើ​ន សកម្មភាពកីឡាឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការបំផុសចលនាអប់រំកាយ ក្នុងស្រទាប់ ប្រជាជន និងយុវ វ័យរបស់យើងនៅ​តាមសាលារៀន និងតាមសហគមន៍។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ការលេងកីឡាចៀសផុតពីការសេពគ្រឿងញៀន ប​ង្ក​ជា​ក្រុមបងធំ បងតូច ប្រព្រឹត្តអំពើអបាយមុខផ្សេងៗបង្កឱ្យមានអស្ថិរភាពក្នុងសង្គមជាដើម ។ល។ ក្មួយៗត្រូវខិតខំហ្វឹកហា​ត់​បន្តទៀតទាំងផ្នែកបច្ចេកទេស បទបញ្ជា ក្រមសីលធម៌ និង កត្តាផ្សេងទៀត បង្កើនសមត្ថភាព បទពិសោធន៍ថ្មីៗសម្រាប់ចូ​ល​រួមការ ប្រកួតកីឡា ថ្នាក់ជាតិ ទទួលចំណាត់ថ្នាក់ជ័យលាភីបន្តទៀត។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានឱ្យ ដឹងថា មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះ​សីហ​នុ​ បានរៀបចំការប្រកួតកីឡាជ្រើស រើសជើង ឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩-២០២០ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទៅ​១​៣ ខែមីនា ឆ្នាំ២០២០ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ដែលមានសិស្សមកពីសាលា បឋម សិក្សា និងមធ្យមសិក្សាមកពីក្រុ​ង ​ស្រុក ទូទាំងខេត្ត បានចូលរួមប្រកួតលើវិញ្ញាសា ចំនួន០៣ ក្នុងនោះមាន វិញ្ញាសាបាល់ទះ បាល់ទាត់ និងអត្តពលកម្ម ដែលត្រូ​វ​បានធ្វើការបិទបញ្ចប់ ទទួលបានជោគជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានផ្តល់ថវិកាជូនកីឡាករ កីឡាការិនីជ័យលាភី គ្រប់ក្រុមទាំង ០៣វិញ្ញាសាលេខ១ ក្នុងម្នា​ក់ទទួលបានថវិកា ១០ម៉ឺនរៀល, លេខ២ ក្នុងម្នាក់ ទទួលបានថវិកា ៧ម៉ឺនរៀល និងលេខ៣ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺ​ន​រៀ​ល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com