រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈ តម្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់៣១ ខែមីនា ឆ្នាំ២០២០ នឹងត្រូវលក់៣.២១០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ២.៩៩៩រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់៣១ ខែមីនា ឆ្នាំ២០២០ នឹងចុះមក៣.០៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ២,៨០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។ ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈមានលម្អិតដូចខាងក្រោម ៖