ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណា​ច​ក្រ​ថៃ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំចាកចេញពីប្រទេ​ស​ថៃ នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃជាតិខា​ង​មុខនេះ ប្រសិនជាមិនមានភាពចាំ​បាច់

ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ បើមិនមានភាពចាំបាច់សូមកុំចាកចេញពីប្រទេ​ស​ថៃ នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃជាតិខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសថៃ បានឲ្យដឹងថា ដើម្បីទប់ស្កាត់​ជៀ​ង​វាងការឆ្លងជំងឺកូវីដ១៩ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ  បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និស្សិត  ពលករ អាជីវករ ទាំងអស់ បើមិនមានភាពចាំបាច់សូមកុំធ្វើដំណើរ ចាកចេញពីប្រទេសថៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ​ ។
ប្រភពដដែលបន្ដថា  កន្លងមក  ស្ថានទូតធ្លាប់បានជម្រាបជូនដំណឹងដល់សាធារណជន អំពីវិធានការជាច្រើនដែលរដ្ឋា​ភិ​បាល​ថៃ​​បានប្រកាសក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ជាពិសេសស្ថានទូតបានផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ។

ប្រភពបន្ដថា៖ ”ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ សូមបងប្អូន ពលករ សិស្ស និស្សិត នឹងអា​ជី​វ​​ករ ដែលកំពុងសិក្សា ធ្វើការ នឹងរស់នៅ ក្នុងប្រទេសថៃ  មេត្តាចូលរួមសហការជាមួយប្រទេសម្ចាស់ផ្ទះ បើមិន មានភាពចាំបា​ច់​ សូមមេត្តាជៀសវាងការធ្វើដំណើរចេញពីប្រទេសថៃ ដើម្បី ចូលរួមចំណែកក្នុងការបង្ការ នឹងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែបងប្អូនពលរដ្ឋខ្មែរដែលមានបំណងចូលមកប្រទេសថៃសូមមេត្តាតាមដានព័ត៌មានស្តីពីវិធានការនានារបស់ប្រទេសទាំងពីរ ឲ្យបានច្បាស់លាស់ នឹងពិចារណាឲ្យបានហ្មត់ចត់មុនសម្រេចចិត្តធ្វើដំណើរ” ។
ប្រសិនបើបងប្អូនពលរដ្ឋខ្មែរនៅប្រទេសថៃមានរោគសញ្ញាផ្លូវដង្ហើមដូចជាក្អកឈឺបំពងក ហៀរសំបោរ ដកដង្ហើមថប់ណែន ហើយមានគ្រុនក្តៅខ្លាំងសូមមេត្តាទំនាក់ទំនងទៅនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃតាមរយៈលេខ ០២-៥៩០ ឬ Hotline ១៤២២ ជាបន្ទាន់ និងអាចទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈទូរស័ព្ទលេខ ០៩២-៨០៥ ០៥៦១ ឬ ០៩៤ ០៩២ ៥៩០៥ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com