យោងតាមការផ្សាយរបស់សា្ថនទូតចិនប្រចាំនៅកម្ពុជា!! ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា នៃប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជំងឺCOVID-19 ទទួលបានយ៉ាងជោគជ័យ ។
លោកស្រី Chen Wei បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជំងឺ COVID-19 ។ លោកស្រីបានបន្ថែមថា តាមស្តង់ដារកំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និងការផលិតក្នុងទ្រង់ទ្រាយធំ ៕