ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ នឹង​ប្រា​រព​ធ្វើ​នៅ​ខេត្តតាកែវ ក្នុង​ភូមិ​ត្រពាំង​អង្គ សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃ​៣​រោច ខែ​ពិសាខ

សម្រាប់​ឆ្នាំ​២០១៩​នេះ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល គេ​គ្រោង​នឹង​ប្រារព្ធ​ធ្វើឡើង នៅ​កីឡាដ្ឋាន​គិរីវង្ស​សុខ​សែន​ជ័យ ក្នុង​ភូមិ​ត្រពាំង​អង្គ សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃ​៣​រោច ខែ​ពិសាខ​។​

​គួរបញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា តែង​ប្រារព្ធ​ធ្វើ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែ​ពិសាខ ឯ​វាល​ព្រះ​ស្រែ ឬ​វាលមេរុ ស្ថិតនៅ​ខាងជើង​ព្រះបរមរាជវាំង​សព្វថ្ងៃ និង​ឆ្នាំ​ខ្លះ​ក៏​ធ្វើឡើង​នៅ​តាម​បណ្តា​ខេត្ត​នានា​។​

​ព្រះរាជ​ពិធី​នេះ ត្រូវ​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ​រួមមាន ៖
១. ប្រកាសប្រាប់​ដល់​ប្រជាកសិក​រថា រដូវ​ធ្វើស្រែ​ចំការ​បាន​មកដល់​ហើយ​។​
២. ដើម្បី​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស អំពី​ការទទួល​បាន​នូវ​ភោគផល​កសិកម្ម តាមរយៈ​ការបរិភោគ​របស់​គោ​ឧសភ​រាជ និង​បួងសួង​សុំ​ទឹកភ្លៀង​។​
៣. ជា​ការដឹងគុណ​ទៅដល់​អាទិទេព ក៏ដូចជា​មេឃ​ដែល​បាន​បង្អុរ​ភ្លៀង​ប្រើប្រាស់​រៀងរាល់ឆ្នាំ​។​
៤. ជា​ពេលវេលា​ដែល​ព្រះមហាក្សត្រ និង​ថ្នាក់​ដឹកនាំ​រដ្ឋ បាន​ជួប​សួរសុខទុក្ខ​ប្រជាកសិករ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com