រាជធានីភ្នំពេញ ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសារធារណៈការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំ ស្តីពីវិធានបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ ដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
ការចេញសេចក្តីណែនាំខាងលើ បានធ្វើឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
ជាមួយគ្នានោះ ក្រសួងសារធារណៈការ បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឲ្យអនុវត្តវិធានការសំខាន់ៗចំនួន៦៕
ខាងក្រោមនេះជាលិខិតណែនាំទាំងស្រុងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ៖