ខេត្តកំពង់ធំ ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានជំរុញឲ្យលោកអភិបាលគ្រប់បណ្តា ក្រុង-ស្រុក មន្ត្រីសុខាភិបាល និងមានការចូលរួមសហការណ៍ពីមន្ត្រីគ្រប់ស្ថាប័ន ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមបានធ្វើការអំពាវនាវ ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ សូមចូលរួមសហការណ៍ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដើម្បីសុខសន្តិភាពយើងទាំងអស់គ្នា គឺ “ការពារប្រសើរជាងព្យាបាល” ៕