ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រសួងអប់រំបញ្ជាក់ពី ការរៀនតាម​ប្រ​ព័ន្ធអេឡិចត្រូនិក ដល់សិស្សានុ​សិ​ស្សថ្នាក់ទី១ ទី២ និងទី៣ ដើម្បីប​ង្កើ​​​នប្រសិទ្ធិភាពក្នុងការផ្តល់សេវាអ​ប់​រំ ដល់សិស្សានុសិស្ស តា​មរយៈ​ប​ច្ចេ​ក​​​វិទ្យាការបង្រៀនពីចម្ងាយ

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំបញ្ជាក់ពី ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក ដល់សិស្សានុសិស្សថ្នាក់ទី១ ទី២ និ​ង​ទី៣ ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការផ្តល់សេវាអប់រំ ដល់សិស្សានុសិស្ស តាមរយៈបច្ចេកវិទ្យាការបង្រៀនពីច​ម្ងា​យ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា ការបង្រៀនភាសាខ្មែរនិងគ​ណិ​​​តវិទ្យាថ្នាក់ទី១ ទី២ និងទី៣ ក្នុងអំឡុងពេលនៃការអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ក្រសួងបាននិ​ង​​​កំពុងអនុវត្តកម្មវិធីសិក្សាដោយប្រើប្រាស់ បច្ចេកវិទ្យាការបង្រៀនពីចម្ងាយ សម្រាប់ជួយដល់សិស្សានុសិស្ស ដែ​លកំពុងរៀនសូត្រនៅតាមផ្ទះ ។ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សថ្នាក់ទី១ ទី២ និ​ង​ទី​៣​ អាចចូលមើលនិងសិក្សាពីវីដេអូបង្រៀន ដោយលោកគ្រូ អ្នកគ្រូចំណានៗ តាមរយៈទំព័រ Facebookផ្លូវការ​រ​ប​ស់កម្មវិធីកុមាររៀនកុមារចេះ www.facebook.com/123komar (តាមកម្មវិធីដូចមានជូនភ្ជាប់) ,បណ្ដាញ Y​o​uTube ផ្លូវការរបស់ក្រសួងគឺwww.youtube.com/moeys , ទំព័រ Facebook ផ្លូវការរបស់ក្រសួងគឺ WWW. F​acebook. com/moeys.gov.kh , មជ្ឈមណ្ឌលសិក្សាអេឡិកត្រូនិករបស់ក្រសួងគឺ elearning.moeys.gov.kh , ​A​p​p របស់ E-School Cambodia តាមផ្នែក EG! សម្រាប់ថ្នាក់ទី១ EG2 សម្រាប់ថ្នាក់ទី២EG3 សម្រាប់ថ្នា​ក់ទី​៣​ ។
ប្រភពដដែលបានឲ្យដឹងថា ក្រៅពីទស្សនាវីដេអូបង្រៀនតាមមេរៀន និងមុខវិជ្ជានីមួយៗ សិស្សានុសិស្សទាំង​អ​ស់អាចសួរសំណួរនៅក្នុងវេទិកាសំណួរ-ចម្លើយ (Q&A Platform) ដែលមាននៅក្នុងប្រព័ន្ធ (E-School C​a​m​b​o​dia) ។ នៅពេលខាងមុខនេះ ក្រសួងនឹងរៀបចំការបង្រៀនដោយបច្ចេកវិទ្យាពីចម្ងាយបន្ថែមទៀត ស​ម្រា​ប់​​​កម្រិតថ្នាក់មត្តេយ្យសិក្សា និងមុខវិជ្ជាវិទ្យាសាស្រ្តសង្គម តាមលទ្ធភាពដែលអាចធ្វើទៅបាន។
ប្រ​ភពដដែលបានបន្ថែមថា ដើម្បីប្រើប្រាស់ប្រព័ន្ធ E-School Cambodia សិស្សានុសិស្សទាំងអស់ត្រូវ Do​wnl​o​​a​d កម្មវិធីនេះតាម Playstore សម្រាប់ប្រភេទប្រតិបត្តិការ Android ឬតាម App Store សម្រាប់ប្ខរភេទប្រ​តិ​​​បត្តិការ ISO ដោយវាយពាក្យ E-SchoolCambodia ហើយចុចលើប៊ូតុង Install។ សិស្សានុសិស្សត្រូវបំពេញ​លេ​ខទូរស័ព្ទរបស់ខ្លួន និងបញ្ចូលលេខកូដសម្រាប់ចូលសិក្សាដោយឥតគិតថ្លៃពេញមួយឆ្នាំ ២០២០ នេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com