ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋបាលខេត្តត្បូងឃ្មុំ បង្កើតក្រុមការងារចុះពិនិត្យនៅតាមមូលដ្ឋានដល់ខ្នងផ្ទះ ចំពោះប្រជាពលរដ្ឋដែលវិលត្រលប់មកពីប្រទេសថៃ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19

(ត្បូងឃ្មុំ)៖ អនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំវិសាមញ្ញគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺCOVID 19 ដើម្បីទទួលខុសត្រូវសម្របសម្រួល ណែនាំទៅដល់ប្រជាពលរដ្ឋ ដែលវិលត្រលប់មកពីប្រទេសថៃ ក្នុងការបង្ការនិងទប់ស្កាត់ពីជំងឺដោយនៅដោយឡែករយៈពេល 14ថ្ងៃ ។

ក្នុងនោះដែរ ក៏មានអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ /អង្គភាពពាក់ព័ន្ធ អភិបាលក្រុង/ស្រុក នាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានណែនាំដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់ នៅតាមមូលដ្ឋាននីមួយៗ ពិសេសអាជ្ញាធរក្រុង ស្រុក ត្រូវមានការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រជាពលរដ្ឋ ដែលទើបឆ្លងមកពីប្រទេសថៃថ្មីៗនេះ ត្រូវអប់រំផ្សព្វផ្សាយណែនាំ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យប្រជាពលរដ្ឋទាំងនោះ ត្រូវតែអនុវត្តសម្រាកនៅនឹងកន្លែងក្នុងផ្ទះរយៈពេល១៤ថ្ងៃ និងពង្រីកការអនុវត្តតាមដានត្រួតពិនិត្យជាប្រចាំនូវជនបរទេសដែលទើបធ្វើដំណើរចូលមកក្នុងខេត្តយើងនេះ ចាត់ចែងក្រុមការងារចុះពិនិត្យ និងតាមដានសភាពការណ៍តាមបណ្ដាក្រុង ស្រុកដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាបើមានប្រជាពលរដ្ឋណាម្នាក់មានអាការៈមិនប្រក្រតីពាក់ព័ន្ធនឹងរោគសញ្ញា កូវីដ១៩ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានផ្តាំផ្ញើ និងជំរុញដល់ក្រុមការងារដែលទទួលខុសត្រូវ សម្របសម្រួលបងបងប្អូនប្រជាពលរដ្ឋមកពីប្រទេសថៃ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចុះតាមខ្នងផ្ទះ ដែលប្រជាពលរដ្ឋទើបមកពីប្រទេសថៃ ដោយណែនាំ ពួកគាត់ឲ្យដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ ស្របតាមនីតិវិធីកំណត់របស់ក្រសួងសុខាភិបាល និងបង្កើនសកម្មភាពផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ នៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ។

សូមជម្រាបថា៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការ និងបែងចែកក្រុមការងារតាមដានយ៉ាងម៉ត់ចត់បំផុត និងបានគាំទ្រយ៉ាងពេញទំហឹង ចំពោះមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដោយបានរៀបចំកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៤ទីតាំង៖
១៖មន្ទីរពេទ្យបង្អែកពញាក្រែក
២៖មន្ទីរពេទ្យបង្អែកមេមត់
៣៖មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ
៤៖សណ្ឋាគារឆៃណាមេមត់ មាន៥០បន្ទប់ គ្រែ០២ ១២បន្ទប់ និងគ្រែ០១ ៣៨បន្ទប់។

នៅទូទាំងខេត្តត្បូងឃ្មុំ អ្នកមានរោគសញ្ញាសង្ស័យផ្ទុកវីរុសកូរ៉ណា មន្ត្រីសុខាភិបាលបានយកសំណាកបានចំនួន៣១៥នាក់ ទៅកាន់វិទ្យាស្ថាប៉ាស្ទ័រ ជាលទ្ធផលក្នុងនោះមានវិជ្ជមាន០៤នាក់។

ក្រោមការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យតាមបែបវេជ្ជសាស្ត្រ និងចិត្តសាស្ត្រ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ ទាំង០៤នាក់ បានជាសះស្បើយ ហើយក៍បានអនុញ្ញាតឲ្យទៅផ្ទះវិញផងដែរ ប៉ុន្តែមន្ត្រីសុខាភិបាល ក៍នៅតែតាមដានសុខភាពពួកគេ ជាបន្តទៀតផងដែរ៕

   

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com