ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រសួងសុខាភិបាល បានរម្លឹកជាថ្មីថា រាល់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ទាំងអស់ ដាក់លក់នៅលើទីផ្សារ គឺពុំអាចផ្តល់លទ្ធផលច្បាស់លាស់ទេ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកជាថ្មីថា រាល់ឧបករណ៍ធ្វើតេស្តរហ័​ស​​​រកមេរោគកូវីដ១៩ទាំងអស់ ដែលកំពុងត្រូវបានផ្សព្វផ្សាយដាក់លក់នៅលើទីផ្សារ តាមរយៈបណ្តាញសង្គម​នា​នា  គឺពុំអាចផ្តល់លទ្ធផលច្បាស់លាស់ទេ ហើយរាល់ឧបករណ៍ដែលដាក់លក់ទាំងអស់នេះ ពុំត្រូវបានទទួលស្គា​ល់ពីអង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលនោះទេ នេះបើយោងតាមសេចក្តីប្រ​កា​​សព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ (Rapid Test) ជាមធ្យោបាយក្នុងការរកវីរុសកូវីដ១៩ ដោយខ្លួនឯងឱ្យសោះ ដោយបញ្ជាក់ថា អង្គការសុខភាពពិភពលោក ប្រកាសជាផ្លូវការរួចមកហើយគឺទទួលយកលទ្ធផលដែលធ្វើតេស្តវិភាគរកមេរោគកូវីដ១៩ តែ០២កន្លែងប៉ុណ្ណោះ គឺលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង លទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍ វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ។

ករណីបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់គ្រប់ឧបករណ៍ ឬបរិក្ខាទាំងអស់នេះ សូមបញ្ឈប់ជាបន្ទាន់ ព្រោះនាំឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពខ្លួនឯងវិញទៅវិញទេ ចំណែកឯអ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយលក់បរិក្ខាពេទ្យ ឬសម្ភារផ្សេងៗ  ដែលខុសច្បាប់ ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ នឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០១ករណីថ្មីទៀត ដែលធ្វើឱ្យចំនួនសរុបនៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃនេះកើនដល់ចំនួន ១០៣ករណី ខណៈអ្នកព្យាបាលជាសះ​ស្បើ​យ​សរុបចំនួន ២១ករណី និងកំពុងព្យាបាលចំនួន ៨២ករណី ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com