រាជធានីភ្នំពេញ ៖ លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានបរិច្ចាគប្រាក់បៀវត្សចំនួន៥០០,០០០ (ប្រាំសែនរៀល) រយៈពេល៧ខែ ចាប់ពីខែមេសា ដល់តុលា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគប្រភេទថ្មី ដែលកំពុងរីករាលដាលនៅ ក្នុងព្រះរាជណាចក្រកម្ពុជា ៕








