កំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង អគ្គីភ័យលេបត្របាក់អស់គ្មានសេសសល់ ខណៈដែលម្ចាស់ផ្ទះអុជធូបទុកចោល រួចទៅសែនផ្នូរ ។
ហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ កើតនៅវេលាម៉ោង១២និង០០នាទីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២០ បានឆាបឆេះផ្ទះមួយ ១ ខ្នង ទំហំ ៨ម៉ែត្រ គុណនឹង ១៨ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានម្ចាស់ឈ្មោះ ជា ចរិយា ភេទស្រី អាយុ ២៩ ឆ្នាំ មានទីលំភូមិរមាស ឃុំ តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ប្រភពពីលោកវរៈសេនីយ័ឯក ខែម វិបុល អធិការនគបាលស្រុកទឹកផុស បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះ មកពីម្ចាស់ផ្ទះ មានការធ្វេសប្រហែស អុជធូបសែនទុកចោលនៅក្នុងផ្ទះ ហើយចេញទៅពូនថ្នូរកុងម៉ា នៅឯវត្តសុវណ្ណេរាម ហៅ (វត្តរមាស) បណ្តាលឱ្យផ្ទុះធុងហ្គាសថែមទៀត ។ លោកបន្ថែមទៀតថា នៅក្នុងហេតុការអគ្គីភ័យខាងលើ ខូចខាតសម្ភារៈនៅក្នុងផ្ទះទាំងស្រុង ។
នៅក្នុងហេតុការអគ្គីភយ័ខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យមួយគ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ទើបអាចគ្រប់គ្រងពន្លត់បានសម្រេចទាំងស្រុង និងមិនបានបង្កការឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងទៀតនោះឡើយ ៕