ខេត្តកំពត ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ខេត្តកំពត បានទទួលនូវអំណោយសប្បុរសធម៌ពីលោក ហួន លីមីង អាជីវករនៅរាជធានីភ្នំពេញ បានផ្តល់អង្ករចំនួន២០បាវ ស្មើ១តោន និងថវិកាចំនួន៥០០$ (ប្រាំរយដុល្លារអាមេរិក) ជូនអនុសាខាកាកបាទក្រហមស្រុក ក្នុងន័យមនុស្សធម៌ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងមូលដ្ឋានស្រុកកំពង់ត្រាច ។
ដោយមនោសញ្ចេតនា និងកាយវិការដ៏ថ្លៃថ្លានេះ ក្នុងនាមអនុសាខាកាកបាទក្រហមស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ហួន លីមីង និងភរិយា ព្រមទាំងបុត្រ សូមវត្ថុស័ក្តិសិទ្ធលើលោកជួយឃុំគ្រងបីបាច់ថែរក្សា លោក ហួន លីមីង និងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។