រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍៧កេីត ខែភទ្របទឆ្នាំកុរឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានអញ្ជេីញជាគណៈអធិបតីចូលរួមក្នុងពិធីរៀបចំប្រគល់ប័ណ្ណសរសេីរ លិខិតសរសេីរជូនដល់អង្គភាព និងមន្ត្រីដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមកន្លងមកសរុបចំនួន១៨៨ក្នុងនោះរួមមានប័ណ្ណសរសេីរសម្រាប់អង្គភាពចំនួន៣៣ សម្រាប់បុគ្គល ចំនួន១០២លិខិតសរសេីរសម្រាប់អង្គភាពចំនួន១០និងលិខិតសរសេីរសម្រាប់បុគ្គល ចំនួន៤៣ ។
ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានកោតសរសេីរដល់ការខិតខំប្រឹងប្រែងនិងការលះបង់របស់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នាពេលកន្លងមកជាពិសេសឯកឧត្តមបានណែនាំអោយមន្រ្តីទាំងអស់ត្រូវបន្តការខិតខំបន្ថែមទៀតដេីម្បីទទួលបានលទ្ធផលកាន់តែល្អប្រសេីរនៅពេលខាង មុខ។
ម្យ៉ាងវិញទៀតត្រូវការសហការណ៍គ្នាអោយស្អិតរមួតបានល្អប្រសើរនៅតាមបណ្តាអង្គភាពនីមួយៗ ដេីម្បីជួយជុំរុញអោយអង្គភាពកាន់តែមានភាពរលូនទៅមុខជានិច្ច ៕