ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

អភិបាលខេត្តកោះកុង ដឹកនាំគណៈ​ប្រ​តិភូថ្នាក់ខេត្តចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារដល់យោធិនពិការ ដែលសម្ព័ន្ធមេត្រីភាពនៅតំបន់ប្រ​តិ​​​​​បត្តិការសឹករងស្រុកមណ្ឌលសីមា

ខេត្តកោះកុង ៖ នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំគណៈប្រតិភូថ្នាក់ខេត្តចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារដល់យោធិនពិការ ដែលសម្ព័ន្ធមេត្រីភាពនៅតំបន់ប្រតិបត្តិការសឹករង ស្រុកមណ្ឌលសីមា ទោះបីកំពុងមមាញឹកនឹងការងារទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដោយ ។

លោកជំទាវ មិថុនា ភូថង បានណែនាំដល់កងទ័ពដែលកំពុងឈរជើងការពារអធិប   តេយ្យ បូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវបង្កើនការថែរក្សាសុខភាពឱ្យបានរឹងមាំ។ រួមចំណែកទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ បើស្រឡាញ់គ្នាត្រូវនៅឱ្យឆ្ងាយពីគ្នា ក្នុងរយៈពេលនេះ។ សូមកងទ័ពដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែនទាំងអស់ ចាំបាច់ព្យាយាមនៅឱ្យឆ្ងាយពីគ្នាបន្តិច ត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ឱ្យបានញឹកញាប់គ្រប់ពេលវេលា ដើម្បីចៀសផុតពីជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺកូវីដ-១៩ នេះតែម្តង ខណៈនេះរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង រដ្ឋបាលខេត្ត បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតាមដាន ទប់ស្កាត់ និង ព្យាបាលជំងឺកូវីដ-១៩ ។ទាក់ទិននឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ លោកជំទាវ មិថុនា ភូថង បញ្ជាក់ជាថ្មីទៀតថា គឺមិនអនុញ្ញាតឱ្យមានការជួបជុំគ្នាធំដុំអ្វីទេ ដោយរក្សានូវភាពស្ងៀមស្ងាត់ទាំងអស់គ្នាផងដែរ។ ទន្ទឹមនោះ លោកជំទាវ ក៏ជឿជាក់ថា ប្រជាពលរដ្ឋ មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធ អនុវត្តន៍បានយ៉ាងល្អប្រសើរ ចៀសផុតពីជំងឺដ៏កាចសាហាវនេះ ដើម្បីរក្សាសន្តិភាព សេដ្ឋកិច្ច និង ការអភិវឌ្ឍជាតិមាតុភូមិឱ្យរីកចម្រើនបន្ត ។លោក សូ សាវ៉ាត មេបញ្ជាការសឹងរងស្រុកមណ្ឌលសីមា បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្តរបស់រដ្ឋបាលខេត្ត។

ទោះបីជារវល់ការងារយ៉ាងណាក៏ដោយ ក៏លោកជំទាវ អភិបាលខេត្ត និង មន្ទីរអង្គភាពជំនាញ តែងតែគិតគូរសុខទុក្ខអ្នកនៅស​ម​រភូមិជួរមុខ និង ទ្រទ្រង់នូវជីវភាពចាំបាច់របស់កងទ័ព ដែលជាកម្លាំងចលករតតាំងសត្រូវជានិច្ច ៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com