ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

គណៈកម្មការទី៨ នៃរដ្ឋសភា ប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់ពីវិស័យសុខាភិបាល សង្គមកិច្ច ការងារ និងសមភាពយេនឌ័រ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត​ ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ​ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី​៨ ទទួលវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋ​ស​ភា​ ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ ដើម្បីស្វែងយល់ពីវិស័យមួយចំនួន ក្នុងការអនុវត្តក​ម្មវិ​ធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងខេត្តត្បូងឃ្មុំ ។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ​សោ​ភ័ណ បានជម្រាបពីស្ថានភាពទូទៅភូមិសាស្ត្ររដ្ឋបាល និងវិស័យសក្តានុពលក្នុងខេត្ត ពិសេសវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើងថា ខេត្តមានសក្តានុពល លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មាន៖ ស្រូវ ម្រេ​​​ច កៅស៊ូ ស្វាយចន្ទី ស្វាយកែវរមៀតជាដើម និងពាណិជ្ជកម្ម ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តជាប់ព្រំដែន​ប្រ​ទេសជិតខាង ក្នុងកិច្ចការងារទំនាក់ទំនង ព្រំដែនពាណិជ្ជកម្ម និងការងារចេញ-ចូល ឆ្លងកាត់ព្រំដែន របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ ក្នុងនោះសក្តានុពលទេសចរណ៍ បានរួមចំណែកយ៉ាងច្រើន ក្នុងការចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋមួយចំនួនផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសរំលេចវិស័យ៤សំខាន់ ដែលបានចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្ត

១.វិស័យសុខាភិបាល ខេត្តមានមន្ទីរពេទ្យបង្អែកចំនួន ០៦កន្លែង និងមណ្ឌលសុខភាព ចំនួន៦៨កន្លែង, មានសេវាសុ​ខា​ភិ​បា​ល​ឯកជន សរុបចំនួន ៧៩៩កន្លែង និងមានឪសថស្ថាន ឪសថស្ថានរង ចំនួន១០៤កន្លែង។ ដោយគិតត្រឹម ខែសីហា ឆ្នាំ​២០​១៨​នេះ សម្រេចបានបានការពិគ្រោះជំងឺ ចំនួន ៣៨៧,៦៥៣ករណី​ ទទួលការ សម្រាកព្យាបាលជំងឺ ២១,៤១៨ករណី និងសំរាលកូន ៦,៤៨៥នាក់។

២.វិស័យសង្គមកិច្ច អតីតយទ្ធជន និងយុវនីតិសម្បទា និវត្តន៍ជនកំពុងគ្រប់គ្រង សរុបចំនួន ២,០៧៦នាក់ ស្រី ៤០៤នាក់ និងបាត់បង់សម្បទានវិជ្ជាជីវៈកំពុងគ្រប់គ្រង សរុបចំនួន ៨៥១នាក់ ស្រី ១៥៨នាក់។

៣. វិស័យការងារបណ្តុះបណ្តាល ខេត្តមានមូលដ្ឋានកាងារងារសរុប ចំនួន ៤២៧កន្លែង (រោងចក្រ សហគ្រាស ២កន្លែងសិប្បកម្ម អាជីវកម្ម និងឧស្សាហកម្មធុនតូច ៣៣៩កន្លែង និងមូលដ្ឋានសេវាកម្ម ៨៦កន្លែង ដែលបានផ្តល់ការងារចំនួន ១៧,៥៦៤នាក់ ក្នុងនោះស្រី ៧,៨៩២នាក់។

៤.វិស័យកិច្ចការនារី រដ្ឋបាលខេត្តបានលើកម្ពស់សមភាពយេនឌ័រ ដោយបានរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍន៍ខេត្តមួយនេះ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ជាម ច័ន្ទសោភ័ណ បានបន្តថា រដ្ឋបាលខេត្ត និង មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់បំពេញកាតព្វកិច្ច បម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមចក្ខុវិស័យ និងគោលនយោបាយ របស់ រាជរដ្ឋាភិបាល។ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមវិញ គឺរដ្ឋបាលខេត្តរដ្ឋបាលក្រុង/ស្រុក, ឃុំ/សង្កាត់ និងស្ថាប័ន មានសមត្ថកិច្ចគ្រប់ផ្នែក មានការសហការគ្នា រក្សានិងគ្រប់គ្រងបានល្អប្រសើ ជូនដល់ប្រជាពលរដ្ឋ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានថ្លែងថា កិច្ចប្រជុំនៅពេលនេះ ដើម្បីស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងខេត្តត្បូងឃ្មុំ និងស្តាប់ពីបញ្ហាប្រឈមនានា របស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញចំនួន៤មាន មន្ទីរសុខាភិបាល មន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរកិច្ចការនារី​ ដែលមានបញ្ហា​កន្ល​ងមក ដើម្បីកត់ត្រាឲ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន និង ជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញសំដៅការ អនុវត្តការងារនៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួន ឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានោះ លោកជំទាវ ក៏បានជំរុញដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង លើកិច្ចការរប​ស់​ខ្លួនឲ្យមានគុណភាពប្រសិទ្ធភាព ដើម្បីចូលរួមកសាង អភិវឌ្ឍនខេត្ត ឲ្យកាន់មានការរីកចំរើនថែមទៀត ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com