ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេ​ត្តព្រះវិហារ ដឹកនាំក្រុមការងារនាំយ​ក​អំណោយ និងចុះត្រួតពិនិត្យគោ​ល​ដៅ

ខេត្តព្រះវិហារ ៖  នៅព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ឯ​ក​ឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធ​នឹ​ងជំងឺកូវីដ-១៩ខេត្ត និងឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយអភិបាលរងខេត្ត សមាជិកក្រុមប្រឹ​ក្សា​​​​​ខេត្ត និងអង្គភាពពាក់ព័ន្ធ ដោយមានការចូលរួមពីលោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុករវៀង បានដឹក​នាំ​​​​ក្រុមការងារចុះត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុករវៀងខេត្តព្រះវិហារ និងស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងគោ​ល​បំ​​ណងដើម្បីរឹតបន្តឹងបទបញ្ជាលេខ០២ ប.ប របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។

ឯកឧត្តម ក៏បានដឹកនាំក្រុមការងារចុះពិនិត្យមើលអណ្តូងទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ហើយអណ្តូងទឹកស្អាតដែលបានប្រគល់ជូននៅពេលនេះ គឺមានចំនួន០៥អណ្តូង សម្រាប់ស្រុករវៀង។ឯកឧត្តម ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ​កូវី​ដ​​​-​​​១​​​៩ខេត្តព្រះវិហារ បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុកក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុ​ខ​​​​​ភាពភ្នំដែក ស្រុករវៀង ។ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំដល់កងកម្លាំងដែលកំពុងត្រួតពិនិត្យនៅចំណុចព្រំប្រទល់ និ​ង​គ្រូពេទ្យនៅមណ្ឌលសុខភាពភ្នំដែក ត្រូវខិតខំបំពេញការងារតាមបទបញ្ជាលេខ០២ ប.ប របស់រាជរដ្ឋាភិបាល ក្នុងគោ​លបំ​ណ​ង​ទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដើ​ម្បី​ធានាបាននូវភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋយើង។ដោយមើលឃើញនូវការខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋាន រួ​ម​នឹងកងកម្លាំងយើង ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម ឡុង សុវណ្ណ បានឧបត្ថម្ភនូវសម្ភារៈ និងថវិកាមួយចំនួនដល់ម​ណ្ឌ​ល​សុខភាពភ្នំដែក និងកងកម្លាំងព្រំប្រទល់ ព្រះវិហារ-កំពង់ធំ ដែលកំពុងអនុវត្តបទបញ្ជាលេខ០២ ប.ប របស់រាជរដ្ឋាភិបាល សំ​ដៅ​​​​​​​​រួមចំណែកជួយសម្រួលក្នុងការអនុវត្តន៍ការងារនេះឲ្យទទួលបានលទ្ធផលល្អប្រសើរ ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com