ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

អភិបាលរាជធានីភ្នំពេញ ផ្តល់អំណោយជាសាប៊ូ និងនំស្រួយដល់កុមារកំព្រា កុមារគ-ថ្លង់ និងកុមារក្រីក្រ តាមចិញ្ចើមថ្នល់ ដែលកំពុងតែថែទាំ និងថែទាំជំនួសនៅតាមមណ្ឌល និងសហគមន៍

រាជធានីភ្នំពេញ៖  នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ អំណោយជាសាប៊ូ និងនំស្រួយ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបាន លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ សង្គមកិច្ច រាជធានីភ្នំពេញ យកទៅផ្តល់ជួន កុមារកំព្រា កុមារគថ្លង់ និងកុមារក្រីក្រ នៅតាមចិញ្ចើមថ្នល់ ដែលកំពុងតែថែទាំ និងថែទាំជំនួសនៅតាមមណ្ឌល និងសហគមន៏ ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ សង្គមកិច្ច រាជធានីភ្នំពេញ តំណាងអោយ កុមារកំព្រា កុមារគថ្លង់ ក៏ដូចជាតំណាងអោយមណ្ឌលនានា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ជូនចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភសាប៊ូដុំចំនួន ៥កេសធំ ស្មើនិង360ដុំតូច,នំផ្អែមសុខភាពលីលីចំនួន៦០កេស, និងនំស្រួយចំនួន ៤០ថង់ធំ គឺក្នុង១ថង់ធំមានចំនួន១០០កញ្ចប់ ជូនដល់កុមារកំព្រា កុមារគ-ថ្លង់ និងកុមារក្រីក្រ ដែលកំពុងជួបការខ្វះខាតនាពេលនេះ។ លោកស្រី បានបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទោះជាលោកមានការរវល់ និងមមាញឹកយ៉ាងណាក៏មិនភ្លេចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងកុមារកំព្រា កុមារគថ្លង់ និងកុមារក្រីក្រឡើយ ។
អំណោយទាំងនោះត្រូវបានយកទៅជូន បន្តទៅដល់ មណ្ឌលគ្រួសារថ្មី គ-ថ្លង់ ទទួលបាននំផ្អែមសុខភាព និងនំស្រួយលីលីចំនួន៥០កេសធំ និងសាប៊ូដុំលាងដៃចំនួន២កេសធំ ស្មើ ១៤៤ ដុំតូច ,មណ្ឌលកុមារកំព្រាភ្នំពេញថ្មី នំផ្អែមលីលី ចំនួន ២០កេះ សាប៊ូដុំលាងដៃចំនួន ១កេះធំ ស្មើ៧២ ដុំតូច , មជ្ឈមណ្ឌលកូលាបទី៤ ទទួលបាននំផ្អែមសុខភាព និងនំស្រួយលីលីចំនួន២០កេសធំ, សាប៊ូដុំលាងដៃចំនួន១កេសធំ ស្មើនឹង៧២ដុំតូច និងមណ្ឌលកុមារកំព្រា(KKEV) ទទួលបាននំផ្អែមសុខភាព នំស្រួយលីលី ចំនួន១០កេសធំ, និង សាប៊ូដុំលាងដៃចំនួន១កេសធំ=៧២ដុំតូចផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com