ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើ​ញទៅជួបសំណេះសំណាលសួរសុខទុ​ក្ខ និងផ្តល់ជូនអំណោយមួយចំនួនដ​ល់​វរះកងទ័ពជួរមុខ ដែលកំពុងការ​ពា​របូរណៈភាពទឹកដីនៅតាមប​ន្ទា​ត់​ព្រំដែន

ខេត្ត​ព្រះ​វិហារ​ ៖​ ​នាព្រឹកថ្ងៃទី១៨មេសា ឆ្នាំ២០២០ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ​ ឯកឧត្ដម​​ កើត ឆែ អភិបាលរងនិ​ង​​ជាតំណាង​ ឯ​ក​ឧត្ដម​​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និ​​​ងផ្តល់ជូនអំណោយមួយចំនួនដល់វរះកងទ័ពជួរមុខមានកងពលធំអន្តរាគមន៏លេខ៣,កងពលតូចអន្តរាគមន៏លេខ៩,វរះន​គ​របាលលេខ៧៩៣,បញ្ជាការដ្ឋាន​អង្គរក្សខេត្តព្រះវិហារ និងកងពលតូចអន្តរាគមន៏លេខ១២៨ប្រចាំស្រុកសៀម ប៉ាង ខេត្តស្ទឹ​ងត្រែង។
​អង្គភាពកងទ័ព និងនគរបាលនៅទិសជួរមុខទាំងនៅខេត្តព្រះវិហារ ក៏ដូចជានៅខេត្តស្ទឹងត្រែងសុទ្ធសឹងជាអង្គភាពដែ​ល​ច​ង​ស​ម្ពន្ធ័មេត្រីភាពជាមួយរដ្ឋ បាលរាជធានីភ្នំពេញហើយរដ្ឋបាលរាជធានីភ្នំពេញតែងបានផ្សាភ្ជាប់នូវមនោ សញ្ចេតនារវា​ងសមរ​ភូ​មិមុខ និងសមរភូមិក្រោយនិងបានជួយឧបត្ថម្ភដល់កងទ័ព ក៏ដូចជាគ្រួសារកងទ័ពដែលកំពុងឈរជើងការពារបូរណៈភាព​ទឹ​កដីជាប់ជា ប្រចាំតាំងពីថ្នាក់ក្រុងដល់ថ្នាក់ខណ្ឌផងដែរ។ជាពិសេសគឺបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គម​ហា​សេ​​​បតីតេជោហ៊ុនសែន និងសម្តេចគតិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ទៅផ្តលជូនបងប្អូនដើម្បីសំរាលការលំបាកខ្វះខាតនិង​លើ​កកំពស់ជីវភាពកងទ័ព និងគ្រួសារកងទ័ពឲ្យបានប្រសើរឡើង។
​ឯ​កឧត្ដម​ ឧត្តមសេនី ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ ទិសព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំ​ពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេច គត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុ​​​នសែនដែលជានិច្ចកាលតែ​ង​ផ្តល់ការជួយឧបត្តម្ភដល់កងទ័ពនៅសមរភូមិមុខនិងគិតគូពីសុខទុក្ខបងប្អូនកងទ័ព និងគ្រួ​សា​​​រកងទ័ពតាមរយះ​ ឯកឧត្ដម​​ ឃួង ស្រេង អភិបា​ល​នៃគណៈអភិបាលរាជធានីភ្នំពេញ។​ ឧត្តមសេនីយ័ស្រី ឌឹក ក៏បានលើកឡើ​ង​​​ពីសភាពការណ៏តាមបណ្តោយព្រំដែនកម្ពុជា.ថៃទិសប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់ល្អដែលកំពុងក្លាយជាព្រំ ដែននៃស​ន្តិ​​​​​​​​ភាព អភិវឌ្ឍន៏និងពាណិជ្ជកម្ម។ពាក់ពន្ធ័នឹងបញ្ហាជំងឺកូវីដ.១៩ដែល កំពុងរីករាលដាលនៅជុំវិញពិភពលោកដែលកម្ពុជាក៏ទ​ទួ​លរងផលប៉ះពាល់ដែរនោះ មេបញ្ជាការបានថ្លែងថា៖កងទ័ព និងគ្រួសារកងទ័ពឈរជើងនៅទិស ប្រាសាទព្រះវិហារ ទិសស្រុកជាំ​ក្សា​ន្តគឺពុំមានកងទ័ពយើងណាម្នាក់មានឆ្លងជំងឺ កូវីដ.១៩នោះឡើយដោយបងប្អូនបានប្រកាន់ខ្ជាប់នូវបទបញ្ជាររបស់សម្តេច​អ​គ្គ មហាសេនាបតីតេជោហ៊ុនសែន និងការណែនាំពីការសំអាតអានាម័យរបស់ក្រសួងសុខាភិបាល។​ ឯកឧត្ដម​ ឧត្តមសេនីស្រី ឌឹ​ក បន្តទៀតថា​ ជំងឺកូវីដ.១៩គឺប្រៀបបានទៅនឹងខ្មាំងសត្រូវលាក់មុខដែលយើងមើលមិនឃើញធ្វើឧ្យិយើងលំបាកក្នុងការប្រ​យុ​ទ្ធប្រឆាំង។ដូច្នេះមានតែការខិតខំអនុវត្តការសំអាតដោយ ឧស្សាហ៏លាងដៃនឹងសាប៉ូ ,អាល់កុលឬជេលសម្លាប់មេរោគ,ការប្រើ​ម៉ា​សការពារ និងជៀសវាងការប្រមូលផ្តុំគ្នានិងត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅម្នាក់យ៉ាងតិច២ម៉ែត្រ។
​ ក្នុ​ង​នាម​ ឯកឧត្ដម​​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម​​ កើត ឆែ បានលើកឡើងថា​ ទោះបីរដ្ឋ​បា​ល​រា​ជធានីភ្នំពេញមានភាពមមាញឹកលើការងារអភិវឌ្ឍន៏ទីក្រុង ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ​កូវីដ-១៩យ៉ាងណាក្តីក៏រដ្ឋបាលរាជធានីភ្នំពេញមិនភ្លេចវរះ កងទ័ព,វរះនគរបាលយើងដែលកំពុងឈរការពារទឹកដីតាមប​ណ្តោ​យព្រំដែនទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែងនោះដែរដែលជាមនោសញ្ចេតនាផ្សារភ្ជាប់ រវាងសមរភូមិមុខនឹងសមរភូមិ​ក្រោ​យ។​

អភិបាលរង​រាជធានីភ្នំពេញ​ក៏បានអំពាវនាវដល់កងទ័ព​និងកងនគរបាលបាលទាំងអស់ដែលកំពុងឈរជើងនៅទិសជួរមុខប្រ​សា​ទព្រះវិហារ និងស្ទឹងត្រែងត្រូវចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនតាមរយះការធ្វើអនា ម័យជាប់ជាប្រចាំគឺការពារកុំឲ្យឆ្លងជំងឺដ៏​កា​ចសាហាវកូវីដ.១៩ដែលជាសត្រូវបំបាំងកាយយើងមើលមិនឃើញនេះ។

​ ក្នុងឱកាស​នោះ​ ឯកឧត្ដម​​ កើត ឆែ ក៏បាននាំយកអំណោយជាថវិការបស់រដ្ឋបាលរាជធានីភ្នំពេញទៅផ្តល់ជូនវរះកងទ័ព និងនគរបាល,បញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះផ្តល់ជូនសំរាប់អង្គភាពកងពលធំអន្តរាគមន៏លេខ៣មានទឹកប្រាក់ ១០លាន​រៀ​ល​,ផ្តល់ជូនកងពលតូចអន្តរាគមន៏លេខ៩. ៥លានរៀល,វរះនគរ បាលការពារព្រំដែនលេខ​៧៩​៣​ចំនួន៥លានរៀល,បញ្ជាការដ្ឋា​ន​​​អង្គរក្ស២០លានរៀល,កងពលតូចអន្តរាគមន៏លេខ១២៨ . ៥លានរៀលនឹងផ្តល់ជូនវរះសេនាតូចអន្តរាគមន៏លេខ២៨​១.២​៨២​.​២​៨​​​៣,២៨៤និង២៨៥ រួមទាំងការផ្តល់ជូន ដល់នាយទាហាន,នាយទាហានរង និងពលទាហានសរុបជាថវិកាចំនួន ៤២០.៣៥០.​០​០​០រៀល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com