ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតា​កែវ អំពាវនាវដល់ប្រជាពលរដ្ឋ និង​អា​ជ្ញាធរមូលដ្ឋានរួមសហការគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជម្ងឺកូ​វី​ដ-​១​៩ ​

ខេត្តតាកែវ ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការបន្តអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ​មូ​​​លដ្ឋានទាំងអស់ ត្រូវបន្តនិងសហការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយនឹងរាជរដ្ឋាភិបាល កុំឲ្យមាន​កា​រឆ្លងរីករាលដាលជំងឺដ៏សហាវមួយនេះក្នុងសហគមន៍របស់យើង។

ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន ៦០គ្រួសារ ដែលមកទទួលអំណោយពីឯកឧត្តមអភិបាលខេត្តតាកែវ នៅ​ប​រិវេណវិទ្យាល័យ សុខអានដូងខ្ពស់ ស្រុកបូរីជលសារ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា បានមានប្រ​សា​ស​ន៍​បន្តថា ការយល់ដឹង និងរួមគ្នាប្រយុទ្ធប្រឆាំង និងជំងឺកូវីត១៩ សំខាន់បំផុតគឺបងប្អូនប្រជាពលរដ្ឋម្នាក់ៗ ដែលត្រូវតែអនុវត្ត និ​​​ងស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរួមសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តនូវវិធានអនាម័យ ពិ​សេសវិធានគម្លាតសុវត្ថិភាព ដោយមិនត្រូវជួបជុំឬប្រមូលផ្តុំមនុស្សច្រើននាក់ឡើយ ធ្វើដូច្នោះគឺយើងនឹងអាចបញ្ចប់ជ​ម្ងឺ​កូ​វី​ដ​-​​១៩នេះបាន។ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា សុវត្ថិភាពសហគមន៍ និងសុវត្ថិភាពសង្គមទាំងមូល ដោយគ្មា​ន​កូ​វីដ​-១​៩​ គឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋនេះតែម្តង ព្រោះប្រសិនបើបងប្អូនចូលរួមអនុវត្ត យ៉ាងម៉ឺងម៉ាត់ និងអនុវត្តតាមការណែ​នាំ​​​របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល នោះយើងប្រាកដជាយកឈ្នះកូវីដ-១៩ ហើយយើងក៏ក្លាយជាប្រទេសគំរូលើពិ​ភព​លោ​កដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីត១៩នេះ ឲ្យរលាយបាត់ ។

ឯកឧត្តមអភិបាលខេត្ត បន្តទៀតថា សូមបងប្អូនប្រជាព​លរ​ដ្ឋ​ ​នៅតែទម្លាប់មានអនាម័យ និងចេះការពារខ្លួនឯង តាមរយៈ កា​​​រ​ពាក់ម៉ាស់ ឬមានក្រមា មានទឹកអាគុល ឬជែលនៅជាប់ខ្លួ​ន​​​ជានិច្ច ព្រោះវិធានទាំងអស់នេះ សហគមន៍យើងនឹងគ្មានជំងឺ​កូ​​​​​​​​​វី​ដ-១៩ ហើយប្រទេសកម្ពុជារបស់យើងនឹងយកឈ្នះជំងឺនេះជា​ក់​​​ជាពុំខាន ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com