ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ => នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ => គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ => រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ => លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ => បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
0

កម្ពុជានៅតែរក្សាការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិ ប្រ​សិនអន្តរជាតិប្រកាសបើកឱ្យដំណើរការឡើងវិញ

រាជធានីភ្នំពេញ ៖ ដោយសារការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូវីដ-១៩ បានធ្វើឱ្យសហព័ន្ធកីឡាអត្តពលកម្មអន្ត​រ​​ជាតិ ក៏ដូចជាអាស៊ី និងអាស៊ានបានសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិធំៗចំនួន៤ ។ ប៉ុន្តែកម្ពុជានៅ​តែរក្សាការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួននេះឡើងវិញ ប្រសិនអន្តរជាតិប្រកាសបើកឱ្យដំណើរការឡើ​ង​វិញនាពេលខាងមុខ ។

លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានឱ្យដឹងនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោ​ស័​ក ព.ស. ២៥​៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា សហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ, អាស៊ី និងអាស៊ាន បានស​ម្រេ​ចផ្អាកបណ្តោះអាសន្ននៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអត្តពល កម្ម កម្រិតពិភពលោក អាស៊ី និងអាស៊ានចំនួន៤នៅឆ្នាំ​២០២០នេះ។ ការផ្អាកនេះធ្វើឡើងបន្ទាប់ពីប្រទេសចិន ថៃ និងប្រទេសឥណ្ឌូណេស៊ី ដែលត្រៀមធ្វើជាម្ចាស់ផ្ទះកំពុងប្រឈមនឹ​ង​ការរាតត្បាតនៃជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី។ ព្រឹត្តិការណ៍អន្តរជាតិធំៗទាំងនេះរួមមាន៖ ការប្រកួតជើ​ង​​​ឯកពិភពលោកក្នុងសាល ឬ World Athletics Indoor Championship, Asian Athletics Championship នៅចិន,  ASEAN  Y​o​uth Athletics Championship នៅប្រទេសថៃ និង SEA Youth Athletics  Championship នៅប្រទេសឥណ្ឌូណេស៊ី។

សូមបញ្ជាក់ថា ការប្រកួតនេះដែរ កម្ពុជាគ្រោងបញ្ជូនកីឡាករជម្រើសជាតិ និងអត្តពលិកថ្នាលចំនួន ៨រូបឱ្យចូលរួម ដោយពួ​ក​គេ​​ទាំងអស់សុទ្ធសឹងជាកីឡាករមានសមត្ថភាពខ្ពស់ ដែលបានឆ្លងកាត់ការប្រកួតប្រជែងជាមួយកីឡាករមានសមត្ថភាពជាច្រើនរូប។ ប៉ុន្តែទោះជាយ៉ាងណាគម្រោ​​ងនៃការចូលរួមប្រកួតនេះនៅតែរក្សាដដែល បើសិនប្រទេសម្ចាស់ផ្ទះទាំងនោះរៀបចំឡើ​ង​វិញ នៅពេលស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ៕ ប្រភព៖ AKP

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com