ខេត្ត ព្រះ សី ហនុ ៖ កាលពី ថ្ងៃ ទី ៩ ខែ មករា ឆ្នាំ ២០១៧ លោក ទុំ ណូ ប្រធាន សាខា គយ និង រដ្ឋាករ ខេត្ត ប៉ៃលិន ត្រូវបាន ផ្ទេរ ភារកិច្ច មក ជា ប្រធាន សាខា គយ និង រដ្ឋាករ ខេត្ត ព្រះសីហនុ វិញ ជំនួស លោក លោក យ៉ឹក យូ ប្រធាន សាខាគយ និង រដ្ឋាករ ខេត្ត ព្រះសីហនុ ផ្ទេរ ភារកិច្ច ទៅ កាន់ ប្រធាន សាខាគយ និង រដ្ឋាករ កំពង់ផែ អន្តរជាតិ ក្រុងព្រះសីហនុ ជំនួស លោក គិន លី ដែល ត្រូវ ចូលនិវត្តន៍ ក្រោម អធិបតីភាព លោក នួន ច័ន្ទរិ ទ្ធ អនុប្រធាន លោក គុណញឹម មេគយ ធំ ស្រុក ខ្មែរ និង លោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុ ។ លោក នួន ច័ន្ទរិ ទ្ធបាន ថ្លែង ជំរុញ អោយ ប្រធាន នៃ ថ្នាក់ដឹកនាំ នៃ អង្គភាព ទាំងពីរ ដែល ទើប តែងតាំង ថ្មី ត្រូវ ខិតខំ ជំរុញ កៀរគ នូវ ការ បង់ពន្ធ ចូល រដ្ឋ អោយបាន ច្រើន និង ធ្វើ ការបង្ក្រាប ទំនិញ គេច ពន្ធ ទាំងឡាយ ដោយ សហការ ជា មួយ ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស ស្ថាប័ន ច្បាប់ ។
ស្តាប់ ការណែនាំ របស់ លោក នួន ច័ន្ទរិ ទ្ធ ដូច ជា ពិរោះ គួស មក៏ ប៉ុន្តែ សួ ថា តើ លោក ទុំ ណូ និង លោក យ៉ឹក យូ ស្តាប់ ដែរ អត់ ? ។ ព្រោះថា ដើម្បី បាន តំណែង ទាំងពីរ នេះ តើ អស់លោក ម្នាក់ៗ ត្រូវ ចាយ សេ វ៉ា អស់ ប៉ុន្មាន ? ។ ជាក់ស្តែង មុន នឹង បញ្ចេញ លោក គិន លីពី មេគយ ផែ ដែល អ្នក ណា ក៏ ដឹងថា ជា កន្លែង រក ចំណូល ដ៏ ធំ ទាំង រដ្ឋ និង ឯកជន នោះ មាន ធ្លាយ ព័ត៌មាន ថា អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ ប្រកាស ដេញថ្លៃ ប៉ុស្តិ៍ សាខាគយ កំពង់ ផែ ខេត្ត ព្រះសីហនុ ក្នុងតម្លៃ ១ លាន ដុល្លារ ឡើង ។
ព័ត៌មាន ទាំងនោះ គឺ បាន លេចចេញ ពី ប្រអប់មាត់ មន្ត្រី គយ ស្ទើ គ្រប់ កន្លែង ទាំងអស់ ដែ ល ពួកគេ ខ្សឹបខ្សៀវ គ្នា អំពី ការដេញថ្លៃ ប៉ុស្តិ៍ ខ្លាញ់ មួយ នេះ ។ បើទោះបី វា ជាព តិមាន ក្រៅផ្លូវការ ក៏ពិតមែន ក៏ប៉ុន្តែ អ្នក រកស៊ី ក៏ ដូច ជា មន្ត្រី គយ និយាយ ថា គយ ផែ ជា កន្លែង ខ្លាញ់ បើ គ្មាន ខ្សែ ទុយោ រឹងមាំ និង ប្រើ សេវា ទេ កុំ សង្ឃឹមថា បាន មក កាន់ ឲ្យសោះ នោះ ! ។
សេចក្តីរាយការណ៍ និយាយថា មុន និង ឈាន ដល់ ការ ដាក់ លោក យ៉ឹក យូ នេះ មាន មន្ត្រី គយ មិនតិច នោះទេ ដែល មាន ខ្សែ បក្សពួក និង មាន លុយ ផង ប្រជែង គ្នា ដើម្បី ដណ្តើមយក ដំណែង ដែល គេ គិតថា ជា កន្លែង ខ្លាញ់ លើស គេ ក្នុង ចំណោម ប៉ុស្តិ៍ គយ សំខាន់ៗ ក្នុង ទូទាំង ប្រទេស ។
ប្រភព ខាងលើ បានបញ្ជាក់ ថា ដោយសារតែ មាន ការ ប្រជែង គ្នា ចង់បាន ដំណែង មេ គយ ផែ អន្តរជាតិ ខេត្ត ព្រះសីហនុ នោះ ហើយ ទើប តម្លៃ កៅអី ប៉ុស្តិ៍ ខ្លាញ់ មួយ នេះ បាន ឡើង តម្លៃ ពី ៥០ ម៉ឺន ដុល្លារ ដល់ ១ លាន ដុល្លារ ហើយ អាច ឡើង ជាងនេះទៅទៀត ព្រោះថា លុយ ១ លាន ដុល្លារ មិន ច្រើន នោះឡើយ សម្រាប់ ប៉ុស្តិ៍ អន្តរជាតិ មួយ នេះ ដោយសារ តែ ចំណូល ដែល គេ រកបាន ដោយ មិន ប្រព្រឹត្តិ អំពើ ពុករលួយ យ៉ាងហោចណាស់ ក្នុង មួយ ថ្ងៃ បាន ជិត ១ ម៉ឺន ដុល្លារ ឬ ច្រើន ជាង មួយ ម៉ឺន ដុល្លារ ។
តាម មន្ត្រី គយ និយាយថា ជា មធ្យម ក្នុង មួយ ថ្ងៃ មាន កុងតឺន័រ ផ្ទុកទំនិញ ប្រមាណ ជាង ៦០០ គ្រឿង ធ្វើចរាចរ ក្នុង កំពង់ផែ មួយ នេះ ហើយ បើ ក្នុង កុងតឺន័រ មួយគ្រឿង ៗ ត្រូវ បង់ ត្រឹមតែ ១០ ដុល្លារ សម្រាប់ ការ ស៊ីញ៉េ ដោយ ស្របច្បាប់ នោះ ក៏ គេ អាច រកបាន ៦ ពាន់ ដុល្លារ អាមេរិក ដោយ មិនបាច់ ប្រឹង ។ នេះ គេ មិន ទាន់ និយាយ អំពី លោក គយ ដែល ថ្លើមធំ ហ៊ាន បិទ ភ្នែក ឲ្យ នាំចូល ទំនិញគេចពន្ធ ឬ ទំនិញ ក្លែង ភេទ ដែល ទទួលបាន ប្រាក់ លើសពី នេះ ដប់ ដង ទៅទៀត ។
លទ្ធផល ដេញថ្លៃ បង្ហាញថា ៖ អ្នក ស្នង លោក គិន លី គឺលោក យ៉ឹក យូ ដែល ជា មនុស្ស ជំនិត របស់ លោក កើត សុធា រ៉ា មេ គយ ច ល ត័ម៉ា ស្រុក ខ្មែរ ។ ហេតុ អី បានជា លោក កើត សុធា រ៉ា មេ គយ ចល័ត ខ្លាំង ដៃ ម៉េស អាច ជ្រែតំណែង ឲ្យ លោក យ៉ឹក យូបាន ? ។ ងាយស្រួល ដូច បក ចេក គឺ ថា លោក កើត សុធា រ៉ា នេះ គឺជា ក្លើម្រាក់ របស់លោក ទេស រដ្ឋមន្ត្រី អូន ពន្ធ័មុន្នីរត្ន័ រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ចឹង បានជា គ្រាន់តែ ដក លោក កែវ សុ ឃាងមេ គយ ចល័ត ដុះ ស្លែ ចេញ ភ្លាម លោក កើត សុធា រ៉ា ត្រូវបាន លោក រដ្ឋមន្ត្រី តម្លើង ពី មេ គយ ខេត្ត ព្រះសីហនុ ទៅ ជា មេ គយ ចល័ត ហើយ លោក យ៉ឹក យូ ដែល ជា មនុស្ស ជំនិត លោក កើត សុធា រ៉ា ក៏ បន្តវែន ជា មេគយ ខេត្តព្រះសីហនុ ចឹង ទៅ ។ អា ឡូ វ ហេតុ អី បានជា លោក យ៉ឹក យូ ជា មេគយ ខេត្ត ព្រះសីហនុ ហើយ សុខចិត្ត ទៅ ធ្វើ ជា មេ គយ កំពង់ផែ វិញ ? មូលហេតុ គឺ នៅ ច្រក កំពង់ផែ អន្តរជាតិ ខេត្ត ព្រះសីហនុ មាន ចំណូល ក្រោម តុ ខ្ពស់ ដូច កា រៀបរាប់ ខាងលើ ចឹង ។
មន្ត្រី គយ និយាយ ដូចៗ គ្នា ថា ដោយសារ តែ ចំណូល ដ៏ មហាសាល នោះ ហើយ ទើប គយ ម្នាក់ៗ ស្រក់ ទឹកមាត់ ចង់ បាន កន្លែង នោះ ទោះ កន្លះ ឆ្នាំ ត្រូវ គេ ប្តូរ ចេញ ក៏ដោយ ។ ប៉ុន្តែ គេ គិតថា ក្រៅ ពី មន្ត្រី គយ ដែលមាន ខ្សែ មាន បក្សពួក ដែល មាន អំណាច ឬ មាន លុយ ទើប អាច មានសង្ឃឹម ទៅ អង្គុយ កៅអី ខ្លាញ់ នោះ បាន ឡើយ ។ អា ឡូ វ នេះ បើ តាម ប្រភព ពី អ្នករកស៊ី មិន មន្ត្រី នៅ ខេត្ត ព្រះសីហនុ សកម្មភាព ឃុ ឃឹត ជាមួយ ឈ្មួញ រក ចំណូល ក្រោម តុ មិន ចូល រដ្ឋ ដែល កើតមាន ជំនាន់ លោក គិន លី ត្រូវបាន លោក យ៉ឹ ក យូ បន្តវេន អនុវត្តន៍ ដែល ។
ឧទ្ទាហរណ៍ ការប្រមូល លុយ ពី ក្បាល ឡាន ដឹក កុងតឺណឺ ចេញពី កំពង់ផែ ដើម្បី កុំ ឲ្យ គយ ច លត័ ធើ ទុក្ខ តាម ផ្លូវ ក្នុង ១ ឡាន ដឹក កុងតឺណឺ ពី ៥០ ទៅ ១០០ ដុល្លារ តាម ធុន តូច ធំ នៅ តែ បន្ត ដដែល គ្មាន ប្រែប្រួល នោះឡើយ ។ កន្លែង រក លុយ ក្រោម តុ កដោយ ប្រើ អំណាច សាធារណៈ ធ្វើឲ្យ បាត់ ចំណូល រដ្ឋ ចឹង គួរតែ អង្គភាព ប្រឆាំង អំពើពុករលួយ រក វិធី តាមដាន តិច មើល !។