ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សមាជិកក្រុមប្រឹក្សាខេត្ត ជម្រុញឲ្យអាជ្ញាធរខេត្តតាកែវ បន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យមានការយល់ដឹង និងចេះការពារខ្លួន ពិសេសឲ្យទម្លាប់មានអនាម័យ កុំឲ្យភ្លេចខ្លួនពីជំងឺកូវីដ-១៩

ខេត្តតាកែវ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ នាព្រឹកថ្ងៃអង្គារិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២០ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានធ្វើការជម្រុញដល់អាជ្ញាធខេត្តតាកែវ ឲ្យបន្តសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការចុះផ្សព្វផ្សាយ អំពីវិធានការណ៍អប់រំ និងណែនាំដល់ពលរដ្ឋនៅតាមមូលដ្ឋានឲ្យមានការយល់ដឹង និងចេះការពារខ្លួន ពិសេសឲ្យទម្លាប់មានអនាម័យ ដើម្បីចូលរួមចំណែកប្រឆាំងនឹងជម្ងឺកូវីត១៩កុំឲ្យមានការរីករាលដាលនៅក្នុងសហគមន៍របស់ពួកគេ បើទោះបីជាស្ថានភាពកូវីត១៩ក្នុងប្រទេសយើងមានការធូរស្រាលក៏ពិតមែន ។

ថ្លែងនៅចំពោះមុខគណៈអភិបាលខេត្តនិងប្រធានមន្ទីរ អង្គភាព នានារបស់រដ្ឋបាលខេត្តតាកែវ លោកជំទាវ លឹម ប៊ុនលី សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងថា ថ្វីត្បិតតែស្ថានភាពនៅក្នុងប្រទេសកម្ពុជារបស់យើង មានលក្ខណៈធូរស្រាល ក៏ពិតមែន តែក្នុងនាមអាជ្ញាធរត្រូវបន្តអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឲ្យបានជាប់ប្រចាំ ដើម្បីឲ្យពួកគាត់នៅតែបន្តទម្លាប់មាន អនាម័យ និងចេះការពារខ្លួនឯង រក្សាគន្លាតសុវត្ថិភាព ពិសេសត្រូវពាក់ម៉ាស់ និងមានអាគុលឬជែលជាប់ខ្លួនជានិច្ច ព្រោះ ដូចដែលក្រសួងសុខាភិបាលបានបញ្ជាក់ហើយថា សូមបងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែសឲ្យសោះ និងត្រូវការពារខ្លួនឯងជានិច្ច ព្រោះកូវីត១៩វានៅតែអាចចម្លងយើងបាន ប្រសិនបើយើងមិនបានប្រុងប្រយ័ត្នឬការពារខ្លួន ។

លោកជំទាវ លឹម ប៊ុនលី បន្ថែមទៀតថា បញ្ហាចុះអប់រំផ្សពផ្សាយ សូមឲ្យអាជ្ញាធរខេត្ត អាជ្ញាធរក្រុងស្រុកទាំង១០នៅក្នុងខេត្តតាកែវ បន្តចុះផ្សព្វផ្សាយ និងក្រើនរំលឹក ដាស់តឿនឲ្យជាប់ជាប្រចាំពិសេសសហការជាមួយមន្ទីរសុខាភិបាលខេត្ត សូមបន្តការខិតខំនឹងអប់រំផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងនៅតាមតំបន់ដាច់ស្រយោល ដើម្បីជាមូលដ្ឋានក្នុងឲ្យពួកគាត់បានយល់ដឹងអំពីវិធានការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាផ្លាស់ប្តូរទម្លាប់មានអនាម័យជាប់ជាប្រចាំ ពិសេសត្រូវណែនាំពួកគាត់កុំឲ្យដើរចេញមកក្រៅ ប្រសិនបើមិនចាំបាច់ ព្រោះការចូលរួមអនុវត្តរបស់យើងម្នាក់ៗ វានឹងជួយកាត់បន្ថយក្នុងកម្រិតខ្ពស់ក្នុងការឆ្លងរីករាលដាលជម្ងឺ កូវីត១៩នេះ ។

ឆ្លើយតបទៅនិងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានថ្លែងថា បន្ទាប់ពីជំងឺកូវីដ១៩បានផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា ហើយស្របពេលដែលពលករខ្មែរនៅក្រៅប្រទេសបានវិលត្រលប់ចូលមកប្រទេសកម្ពុជាយើងវិញ អាជ្ញាធរខេត្តរួមនឹងអាជ្ញាធក្រុងស្រុកនិងមន្ទីរពាក់ព័ន្ធបានចាប់ផ្ដើមធ្វើសកម្មភាពចុះដល់លំនៅដ្ឋានបងប្អូនពលករ ដោយបានធ្វើការ អប់រំផ្សព្វផ្សាយដល់បងប្អូនពលករអំពីវិធានការ ការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ តាមរយៈការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល និងបិទប៉ុស្ទ័រពីវិធី ការពារ របៀបអនាម័យខ្លួនប្រាណ ដើម្បីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាលនូវជំងឺកូវិដ១៩ តាមទីសាធារណៈ និងបង្រៀនរបៀបលាងដៃអោយត្រឹមត្រូវ នៅតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរផងដែរ ។

ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងបន្តថា ក្រៅពីចុះផ្សពផ្សាយអប់រំ មន្រ្តីរបស់យើងក៍បានចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារ នឹងនៅតាមទីសាធារណៈមួយចំនួនផងដែរ ជាពិសេសយើងបានចុះធ្វើការអប់រំ ណែនាំដល់ម្ចាស់គ្លីនិកឯកជន ឱសថស្ថានទាំងអស់មិនត្រូវលក់តម្លើងតម្លៃ ម៉ាស់ឬអាកុលនោះទេ ព្រមទាំងបានចុះត្រួតពិនិត្យការលួចលក់ឧបករណ៍តេស្ត៍កូវីដ១៩ និងបានណែនាំដល់គ្លីនិកឯកជនទាំងអស់មិនអោយទទួលការពិនឹត្យ ព្យាបាលជំងឺកូវីដ១៩នោះទេ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com