ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោក គង់ សុភាពប្រធានស្ថានី​យ៍​ជ​ញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិ​លេ​​​​ខ៧ កំពុងសម្ងំប្រមូលលុយធ្វើមា​ន ធ្វើបានមិនគិតពីផលប៉ះពាល់ដ​​ល់​អ្នកធ្វើដំណើរ

ខេត្តត្បូងឃ្មុំ ៖ ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោក គង់ សុភាព ទទួលបានតំណែងជា ប្រ​ធា​​​​​​​​​​​​​​នសាខាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទ​ទឹ​ង​ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែប្រើតួនាទី និងអំណាចរបស់ខ្លួន ប្រព្រឹត្តអំ​ពើ​​ពុករលួយយ៉ាងគឃ្លើន គ្មានញញើតអ្វីទាំងអស់។ ចំណែកលោក គី ដាណារិទ្ធ ប្រធានមន្ទី​រ​សាធារណការខេត្តត្បូងឃ្មុំ កំពុងប​ណ្តោ​​​យឲ្យលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល ហើយរង់ចាំ​ទ​ទួ​ល​ផ​ល​​​​​ប្រយោជន៍សុខស្រួល។​ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណា ក់លោក គី​ ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំទេ​នោះ គឺលោក គង់ សុភាព ប្រធានស្ថានី​យ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង មិនហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលឡើយ។

ប្រភពពីក្រុមអាជីវករម្ចាស់រថយន្តដឹកដំឡូងមី និងកសិផលផ្សេងៗឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ ស្រុ​ក​ត្បូងឃ្មុំបានបញ្ជាក់ថា ទោះបីពួកគាត់ផ្ទុ​ក​លើសទម្ងន់ឬ មិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏លោក គង់ សុភាព តម្រូវឲ្យ​ប​ង់​លុយតាមការកំ​ណត់របស់ខ្លួនដែរ។ ក្រុមអាជីវករនិងក្រុមឈ្មួញ ដឹកជញ្ជូនកសិផល ដឹ​ក​​​ជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹ​ង​រថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យ លោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូ​ទាំ​​ង​ប្រទេស​ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងជាប​ន្ទា​ន់​។

 ដូច្នេះលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស​ និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ មិនគួរប​ណ្តោ​យឲ្យលោក គង់ សុភាព ប្រធានស្ថានី​យ៍​ជ​ញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀតនោះទេ។ ទន្ទឹ​ម​​​​​នឹ​ងនេះលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្តេជ្ញា​លុ​ប​​​បំបាត់អំពើពុករលួយតាមដងផ្លូវប្រកបដោយប្រសិទ្ធភាព មិនគួរមើលរំលងអំពើពុករលួ​យ​​ពេញបន្ទុករបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងឡើយ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com