រាជធានីភ្នំពេញ ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ មានទីតាំងល្បែងហ្គេមបាញ់ត្រី ជាច្រើនកន្លែងស្ថិតនៅជិតវិហារឥស្លាម នៅខាងក្រោយស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បើកលេងទាំងយប់ទាំងថ្ងៃ បើកលេងដុះស្លែទៅហើយ បើកតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតខាងនឹងទីតាំងផ្ទះហ្គេមបាញ់ត្រី មានការងឿងឆ្ងន់ថា តើម្ចាស់ទីតាំងហ្គេមបាញ់ត្រីជានរណា បានជាលោក កាន់ វណ្ណៈ មេប៉ុស្តិ៍ស្រះចក មិនហ៊ានបង្រាបអញ្ចឹង?
ប្រជាពលរដ្ឋ សូមសំណូមពរ ទៅដល់លោកអធិការដ្ឋានខណ្ឌដូនពេញ និងលោកសុខ ពេញវុធ មេត្តាចុះត្រួតពិនិត្យមើលទីតាំងផ្ទះបាញ់ត្រី ខាងលើនេះផងទាន ពីព្រោះវាជាដើមចមឲ្យមានការចរាចរណ៍គ្រឿងញៀន មានការកើតចោរកម្ម ឆក់-ប្លន់ជាដើម បង្ករហឹង្សារនៅក្នុងគ្រួសារ និងក្នុងសង្គមយើងទាំងអស់ ។