ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

វិធានការរបស់លោក សាយ សំអាល់ គឺជារឿងឥតន័យ ដោយឈ្មួញធំៗនាំគ្នាឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័​ន្ធ ធ្វើសកម្មភាពកាប់ឈើដឹកជញ្ជូន​ឈើចេញពីតំបន់ជួរភ្នំក្រវាញភាគក​ណ្តាល យ៉ាងពេញបន្ទុក

ខេត្តពោធិ៍សាត់ ៖ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា វិធានការរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺជារឿងឥតន័យ។ ដោយហេតុថា បច្ចុប្បន្នឈ្មួញធំៗមួយចំនួនដែលមា​ន​​ការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធនៅតែអាចធ្វើសក​ម្ម​ភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ជួរភ្នំក្រវាញភាគក​ណ្តាល​ យ៉ាងពេញបន្ទុ​ក​។​ ក្នុងនោះឈ្មួញឈ្មោះ តាំង អៀង និងឈ្មួញ​ឈ្មោះ ណុប ឌី ហៅឆើត នៅតែអាចកាប់និងដឹកជញ្ជូនឈើចេញពីតំបន់ជួរភ្នំក្រវាញភាគកណ្តាល ស្រុកវាលវែង ខេត្តពោធិ៍​សា​ត់ ចូលទៅខេត្តកំពង់ស្ពឺ ស្រេចតែអំពើចិត្ត គ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺជាមេខ្លោងធំនៅពីក្រោយបទល្មើសកាប់ឈើ​ដឹកជញ្ជូនឈើចេញពីតំប​ន់​ជួ​រ​ភ្នំក្រវាញភាគកណ្តាល ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចូលទៅស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច និងស្រុកថ្ពង ខេត្តកំ​ព​ង់ស្ពឺ យ៉ាងសុខស្រួល។​ ប្រភពបានឲ្យដឹងទៀតថា ប្រ​សិ​ន​បើ​​​គ្មានការឃុបឃិតបើកដៃពីលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សា​ត់ ទេនោះគឺមន្ត្រីបរិស្ថានប្រចាំតំបន់ជួរភ្នំក្រវាញភាគកណ្តាល មិនហ៊ានធ្វើអ្វីៗតាមអំពើចិ​ត្ត​រ​បស់ខ្លួននោះទេ។

ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញអំពីបញ្ហានេះ​ ព្រោះសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកវាលវែង ក៏​ដូចជាប្រភពពីមន្ត្រីអង្គការក្រៅ​រដ្ឋាភិបាលនៅខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ឈ្មួញធំៗនៅតែបន្តសកម្មភាពបំផ្លាញព្រៃឈើក្នុងតំបន់ជួរភ្នំក្រ​វាញភាគកណ្តាល យ៉ាងពេញបន្ទុក។

សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តពោធិ៍សាត់​ បានឲ្យដឹងថា មិនមែនតែព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញភាគកណ្តាល នោះទេដែលកំពុងប្រឈមនឹងកា​របំផ្លាញយ៉ាង​មហន្តរាយ គឺព្រៃ​ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក៏ប្រឈមនឹងការបំផ្លាញឥតឈប់ឈរដែរ។

ហេតុនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរជឿតែតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមនោះទេ ហើយគួរចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុង​ស្រុ​កវាលវែង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងនៅស្រុកឱរ៉ាល់ ស្រុកថ្ពង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រកបដោយប្រសិទ្ធភាព។ បើមិនដូច្នេះទេ ព្រៃឈើដែលនៅ​សេ​ស​ស​ល់​ក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងខេត្តកំពង់ស្ពឺ ជៀសមិនផុតពីវិនាសក្នុងពេលឆាប់ៗខាងមុខនេះឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com