ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឈ្មួញឈ្មោះ សែ សុខហេង កំពុងធ្វើ​ស​កម្មភាពទន្ទ្រានកាន់កាប់ដីព្រៃ​លិ​ចទឹកនៅក្រុងស្ទឹងសែន និងស្រុកស្ទោង រាប់ពាន់ហិកតា ដោយគ្មានញ​ញើតអ្វីទាំងអស់

ខេត្តកំពង់ធំ ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែន និងស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា​ ឈ្មួញឈ្មោះ សែ សុខ​ហេ​​​​​​ង ដែលមា​ន​ខ្នងបង្អែករឹងមាំកំពុងធ្វើស​ក​ម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករាប់ពាន់ហិកតា ដោយគ្មានញញើតអ្វីទាំង​អ​ស់។ ចំណែកលោក សុខ លូ អភិ​បា​លខេត្តកំពង់ធំ ក៏ដូចជាលោក ប៉ែន វណ្ណរិទ្ធ ប្រធានម​ន្ទី​រ​កសិកម្មខេត្តកំពង់ធំ និងមេរដ្ឋ​បា​​​លជលខេត្តកំពង់ធំ សម្ងំស្ងៀមបណ្តោយឲ្យឈ្មួញឈ្មោះ សែ សុខហេង និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត ។

ប្រជាពលរដ្ឋបានបន្តថា ឈ្មួញឈ្មោះ សែ សុខហេង អាយុ៥១ឆ្នាំ រស់នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបក្ខពួ​ក​បានប្រមូលគ្នីគ្នាយកគ្រឿងចក្រជាច្រើ​ន​គ្រឿងទៅឈូសឆាយដីព្រៃលិចទឹកចំណុចទួលគោកព្រះ ក្រុង​ស្ទឹងសែន យ៉ាងគឃ្លើនគ្មានញញើតអ្វីឡើយ។ ប្រជាពលរដ្ឋបានលើកឡើងថា ទាំងអភិបាលក្រុងស្ទឹងសែន និ​ង​​លោក សុខ លូ​​ អភិបាលខេត្តកំពង់ធំ ព្រ​ម​ទាំងប្រធានមន្ទីរពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឈ្មួញឈ្មោះ សែ សុខហេង និងបក្ខពួកនោះទេ។ ប្រភពខ្លះ​បានឲ្យដឹងថា មានមន្ត្រីធំៗមួយចំនួននៅពីក្រោយខ្នងឈ្មួញឈ្មោះ សែ សុខហេង ទើបបុគ្គលម្នាក់នេះនិងបក្ខពួកហ៊ានធ្វើអ្វី​ៗ​តាមអំពើចិត្ត។ ដីព្រៃលិចទឹកដែលឈ្មួញឈ្មោះ​ សែ សុខហេង និងបក្ខពួកប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់រាប់ពាន់​ហិ​​​​កតា ក្នុងស្រុកស្ទោង និងក្រុងស្ទឹងសែន គឺជាដីព្រៃលិចទឹកក្នុងតំបន់ដីដែលជាតំ​ប​ន់​ហាមឃាត់។

បញ្ហានេះ គឺជារឿងដែលថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធមិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក សុខ លូ អភិបាលខេត្តកំ​ព​​ង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរក​សិក​​ម្មខេត្តកំពង់ធំ បណ្តោយឲ្យឈ្មួញឈ្មោះ សែ សុខហេង ធ្វើអ្វីៗតាមអំពើចិត្ត។ ផ្ទុ​យ​ទៅវិញប្រសិនបើប្រជាពលរ​ដ្ឋទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកបន្តិចបន្តួចដើម្បីធ្វើស្រែ​ច​ម្ការ គឺមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក និ​​​​​ងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបយ៉ាងកំរោលជាមិនខាន។

ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋបានអំពាវនាវដល់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ មេត្តាចាត់វិធានការ និងដោះស្រាយនូវបញ្ហាខាងលើនេះផង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com