ខេត្តតាកែវ ៖ ក្រោយអាជ្ញាធរនិងមន្រ្តីជំនាញចុះពិនិត្យវាស់វែងនិងបានទុកពេល ៩០ថ្ងៃពេលនេះម្ចាស់សំណង់ដែលសង់ចូលប្រឡាយទឹកជាង១ម៉ែតបានធ្វើការវ៉ៃកម្ទេចចោលរបងរបស់ខ្លួនមិនអោយសំណង់របងដែលបានសង់ចូលប្រឡាយទឹកជាង១ម៉ែត្រនៅចំណុចភូមិដំរីឃុំអង្គតាសោមស្រុកត្រាំកក់ត្រូវបានលោក សែម សារ៉ែនឌីដែលជាម្ចាស់សំណង់ធ្វើការវ៉ៃកម្ទេសចោលទាំងស្រុង ។
នៅរសៀលថ្ងៃទី០៩ីកញ្ញានេះបន្ទាប់ពីអាជ្ញាធរស្រុក រួមនឹងមន្រ្តីជំនាញចុះវាស់ វែងនិងទុកពេល៩០ថ្ងៃឲ្យម្ចាស់រុះរើនិងវៃរបងចោលក្រោយពីបាន សង់ចូលប្រឡាយជាង១ម៉ែត្រ។លោកសាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ដែលបានចុះមកពិនិត្យមើលការវាយកម្ទេចចោលរបងដែលសង់ចូលប្រឡាយទឹកនេះ បានឲ្យដឹងថា សំណង់ របងដែលបានសង់របងចូលប្រឡាយទឹក ត្រង់កន្លែងខ្លះនៃសំណង់របង ស្ថិតនៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ត្រូវបាន លោក សែម សារ៉ែនឌី ម្ចាស់សំណង់របង សម្រេចចិត្តរុះរើចេញភ្លាមៗដោយមិនទុកដល់រយះពេល ៩០ថ្ងៃទេ ពោលគឺវ៉ៃកម្ទេចចោលមិនដល់ ២៤ម៉ោងផង នៅថ្ងៃដំបូងនៃការកំណត់របស់អាជ្ញាធរ ហើយការវៃរបងនេះដែរ គឺម្ចាស់វ៉ៃតែកន្លែងដែលសង់ចូលប្រឡាយតែប៉ុណ្ណោះហើយកន្លែងខ្លះដែលសង់មិនចូលប្រឡាយគឺមិនវ៉ៃបំផ្លាញចោលទេដោយឡែកនៅចុងកន្ទុយនៃរបងរបស់គាត់ គឺសង់ខ្វះ១ម៉ែត្រវិញដើម្បីបំពេញជូនអជ្ញាធរ ខេត្តតាកែវ ៕