ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ថ្លែងក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ កងទ័ពជេីងគោកឆ្នាំ២០១៩

ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ថ្លែងក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ កងទ័ពជេីងគោកឆ្នាំ២០១៩ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩

១-ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ដូច្នេះការធានាភស្តុភាសម្រាប់កងទ័ព ការងារចិញ្ចឹមទ័ព ការងារត្រៀមបំប៉នសុខភាព កា​យ​សម្បទា គឺជាការងារសំខាន់។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បានជំរុញដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ក្នុ​ងនោះបានយកចិត្តទុកដាក់ដឹកនាំបញ្ជាណែនាំការធានាភស្តុភារ ជូនកងទ័ពប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភា​ព ទាន់ពេលវេលា និងដល់ដៃកងទ័ព សំដៅលើកកម្ពស់ជីវភាពកងទ័ពឱ្យកាន់តែប្រសើរឡើងជាលំដាប់បន្ថែមទៀត ស្របទៅ​នឹងស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិបច្ចុប្បន្ន។

២-វគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ កងទ័ពជេីងគោកឆ្នាំ២០១៩គឺជាវគ្គបណ្ដុះបណ្ដាលសំខាន់ និងជាវគ្គទី១ ប៉ុន្តែយន្តការយើងត្រូវមានវគ្គបន្តបន្ទាប់ទៀត។ ការបណ្ដុះបណ្ដាលត្រូវធានានូវចំណុចមួយចំនួនរួមមាន ៖
ទី១ ​នា​យទាហានដែលបញ្ជូនមក ត្រូវធ្វើការឲ្យចំជំនាញ។ ហើយការងារដែលសំខាន់ហើយបន្ទាន់បំផុតសម្រាប់ការងារហ្វឹកហ្វឺនគឺ​នា​យទាហានបន្តវេនដែលមានសមត្ថភាព ទាំងទ្រឹស្ដី បទពិសោធន៍ ឯកសារ និងការអនុវត្ត។ទី២ គឺការពង្រឹងកម្មវិធីបណ្ដុះប ណ្ដា​ល និងការគ្រប់គ្រងវគ្គនីមួយៗ។ ដូច្នេះ ចំណុចទាំងពីរនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការបណ្ដុះបណ្ដាល ។

៣-អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងការពារជាតិ និងដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំបញ្ជា និងការឯកភាពលើរបៀបរបបធ្វើការងារផ្នែកភស្តុភារ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តដឹកនាំការងារនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជំរុញឱ្យមានការអនុវត្តបានត្រឹមត្រូវ, ឯកភាពគ្នា និងព្រមៗគ្នា ទាំងការងារធ្វើផែនការ, ការគ្រប់គ្រង, ការបែងចែក និងកា​រ​បើ​ក​ចែកដល់ដៃយោធិនគ្រប់ៗរូបឱ្យបានទាន់ពេលវេលា និងធានាបានទាំងបរិមាណ និងគុណភាព ជាពិសេសត្រូវចាត់តាំងបញ្ជូនយោធិនក្នុងកងឯកភាពមកបណ្តុះបណ្តាលបំប៉នជំនាញ តាមផែនការដែលបានដាក់ចេញ។

៤-តទៅមុខទៀត ដូចមានគ្រោងក្នុងផែនការឆ្នាំ២០២០ រួចហើយ នឹងមានការបើកវគ្គបំប៉នជំនាញភស្តុភារនេះជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាព និងនិរន្តភាពការងារក្នុងជំនាញនេះឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ខ្ញុំសង្ឃឹម និងជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកទាំងចំណេះដឹង និងចំណេះធ្វើពីយោធាចារ្យជំនាញ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com