ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឈ្មួញធ្វើអាជីវកម្មបូមខ្សាច់យ៉ាងរលូ​ន​ បើទោះបីជាតំបន់នោះ ស្ថិតនៅទី​តាំងដែលគ្រប់គ្រងដោយអាជ្ញាធរជា​​​​​តិអប្សរាក៏ដោយ

ខេត្តសៀមរាប ៖ ប្រភពពីប្រជាពលរដ្ឋនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានឈ្មួញធ្វើអាជីវកម្មបូមខ្សាច់យ៉ាងរលូន បើ​ទោះបីជាតំបន់នោះស្ថិតនៅទីតាំងដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា យ៉ាងណាក៏ដោយ។ បើតាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បា​​​នឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ទេនោះគឺក្រុមហ៊ុនយុវពាណិជ្ជ មិនអាចធ្វើអ្វីៗតា​ម​អំពើចិត្តបានឡើយ។

មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំអំពិល ស្រុកប្រាសាទបាគង បានឲ្យដឹងថា ក្រុមហ៊ុនយុវពាណិជ្ជ ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ មានការអនុញ្ញាតឲ្យធ្វើអាជីវកម្មខ្សាច់សំណង់នៅតំបន់ស្ទឹងរលួស ភូមិត្រាច ឃុំបល្ល័ង្ក និងឃុំអំពិល​ ស្រុកប្រាសាទបាគង ហើយលិខិតអនុញ្ញាតចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិ​ង​​​​​ថាមពល។ តាមរយៈលិខិតអនុញ្ញាតនោះ ស្រាប់​តែ​ក្រុមហ៊ុនយុវពាណិជ្ជ ប្រើគ្រឿងចក្រប្រើគ្រឿងចក្រឈូសឆាយព្រៃឈើទន្ទ្រានយកធ្វើជាទីតាំងបូមខ្សាច់នៅលើដីដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា យ៉ាងគឃ្លើន។ ចំណែកលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប សម្ងំស្ងាត់​ឈឹ​ង ហើយថ្នាក់ដឹកនាំអាជ្ញាធរជាតិអ​ប្សា​រា ក៏មិនទាន់ចាត់វិធានការទប់ស្កាត់នៅឡើយដែរ។

ប្រជាពលរដ្ឋក្នុងឃុំអំពិល និងឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង បានឲ្យដឹងថា ក្រៅពីឈូសឆាយទន្ទ្រានដីព្រៃយកធ្វើអាជីវកម្មបូ​ម​ខ្សា​​​​ច់យ៉ាងពេញបន្ទុក គឺក្រុមហ៊ុនយុវពា​ណិ​ជ្ជ បានប្រើប្រាស់រថយន្តធំៗដឹកខ្សាច់បំផ្លាញ់ផ្លូវក្នុងមូលដ្ឋានជាបន្តបន្ទាប់។

ហេតុនេះលោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មិនគួរបណ្តែ​ត​ប​ណ្តោ​យឲ្យក្រុមហ៊ុនយុវពាណិជ្ជ ធ្វើអ្វីៗតា​ម​អំពើចិត្តនោះទេ ក្នុងខណៈដែលលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត​សៀ​មរាប គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។ មានការរិះគន់ចំៗថា អាជីវកម្មបូមខ្សាច់នៅ​​​ស្រុកប្រាសាទបាគង​ និងស្រុកផ្សេងៗទៀត​ទូទាំងខេត្តសៀមរាប សុទ្ធតែជាប្រភពចំណូ​​ល​របស់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ដែលល្បីល្បា​ញខាងប្រមូលលុយតាមរបៀបពុករលួយជាយូ​រមកហើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com