ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រាជរដ្ឋាភិបាលលើកទឹកចិត្តប្រជាព​ល​រដ្ឋឲ្យចូលរួមវិនិយោគនៅក្នុងក្រុ​ម​​​ហ៊ុនផ្សារមូលបត្រ ដើម្បីជាប្រយោ​ជន៍ទទួលបានដើមទុនសម្រាប់ពង្រី​កអាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រ​សើ​រ និងរឹងមាំ

រាជធានីភ្នំពេញ ៖ ថ្ងៃច័ន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រាជរ​ដ្ឋា​ភិ​បា​ល​កម្ពុជា លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រ ដើម្បីជាប្រយោជន៍ទទួលបានដើម​ទុ​ន​​​សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរ និងរឹងមាំ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ផ្សារមូលបត្រនៅកម្ពុជា បា​​​ននឹងកំពុងក្លាយជាច្រកហិរញ្ញប្បទានមួយសម្រាប់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាសាធារណជន ដែលត្រូវការទុនដើម្បីជួយគាំ​ទ្រ​​​​​​ដល់ការរីកចម្រើនផ្នែកអាជីវកម្ម។
ថ្លែងក្នុងពិធីចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ធនាគារអេស៊ីលីដា នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែ​​​​ឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះធនាគារពាណិជ្ជលើកដំបូងនៅ​កម្ពុជានេះ ដែលបានសម្រេចបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដល់ប្រជាពលរដ្ឋកម្ពុជាទូទៅ ទោះបីជាស្ថិតក្នុង​ដំ​ណាក់កាលនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ជាសកល។
លោ​កបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ភាគហ៊ុននិកដែលចូលរួមវិនិ​យោ​គជាមួយធ​នា​គាររបស់ខ្លួន នឹងទទួលបានអត្ថប្រយោជន៍ទាំងភាគលាភ និងចំណេញមូលធន។ លោក អះអាងថា ការបោះផ្សា​​​​យលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា បានទាក់ទាញវិនិយោគិនរូបវន្តបុគ្គលសញ្ជាតិខ្មែរជាច្រើនចូ​ល​រួមវិនិយោគនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលនេះនឹងបន្តរួមចំណែកអភិវឌ្ឍផ្សារមូលធនកម្ពុជា។
បើ​តាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា ការចូលរួមវិនិយោគរ​ប​ស់វិនិយោគិន និងសាធារណជន ក្នុងផ្សារមូលបត្រកម្ពុជាអាចទទួលបានផលចំណេញដូចជា ទទួលបានប្រាក់ចំណេញពីការ​ជួ​ញ​ដូរភាគហ៊ុន ទទួលបានដើមទុនពង្រីកអាជីវកម្ម និងទំនាក់ទំនងនៃការខ្ចីទុន ដោយមិនបាច់ដាក់ទ្រព្យតម្តល់ ជាដើម។ ឯ​ក​​​ឧត្តម មានប្រសាសន៍ថា វិស័យមូលបត្រ ជួយកែប្រែទម្លាប់ប្រជាពលរដ្ឋពីការសន្សំប្រាក់មកជាការវិនិយោគដែលទទួលបានជី​វ​ភាពកាន់តែប្រសើរ។

ឯកឧត្តម បានឲ្យដឹងថា គិតដល់បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១២ហើយ ដែលបានចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោ​យ​ក្នុងនោះមាន៦ជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ(ភាគហ៊ុន) និងចំនួន៦ទៀត ជាក្រុមហ៊ុនចុះបញ្ជីលក់សញ្ញា​ប​ណ្ណ​។​ ក្រុមហ៊ុនទាំង១២នេះ បានប្រមូលទុនពីទីផ្សារមូលបត្របានជាង២៤០លានដុល្លារអាមេរិក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com