ខេត្តត្បូងឃ្មុំៈថ្ងៃសុក្រ ៨កើតខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី ២៩ខែ ឧសភា ឆ្នាំ២០២០
ឯកឧត្តម ឧត្តមសេនីយ៍ទោ អុិនធន មេបញ្ចាការរង នាយសេនាធិការយោធភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរង កងទ័ពជើងគោកនិងជា មេបញ្ជាការយោធភូមិភាគទី២ ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ពលទាហានថ្មីបំពេញក្របខ័ណ្ឌឱ្យ កងទ័ពជើងគោក បានញុំងឱ្យពធីនេះកាន់តែមានភាពអធឹកអធម និង ប្រកបដោយមោទនភាពយ៉ាងក្រៃលែង។
វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមពិតជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាកខ្ពស់លើការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលនិងបប៉ននៅគ្រុបមុខជំនាញបច្ចេកទេសយោធាដល់នាយទាហាននាយទាហានរងនិងពលទាហាន គ្របបណ្ដាកងឯកភាពចំណុះយោធភូមិភាគទី២។
ដោយឡែកថ្ងៃនេះ ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី២ បានផ្ដល់កិត្តិយសដ៏ឧត្ដុង្គឧត្តម ជាថ្មីទៀតអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌឪ្យកងទ័ពជើងគោក ដែលនេះជាការឆ្លើយតបទៅនិងគោលយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍ កសាង ធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ច សំដៅធ្វើឪ្យពលទាហានថ្មីវ័យក្មេងរបស់យើងក្លាយជាអ្នកបន្តវេននិងជាទំពាំងស្នងឬស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។
ជាកិច្ចបញ្ចប់ឯកឧត្តមសូមផ្ដាំផ្ញើទៅនាយទាហាននាយទាហានរងនិងពលទាហានគ្រប់បណ្ដាកងឯកភាពចំណុះយោធភូមិភាគទី ២ទាំងអស់សូមមេត្តាបានធ្វើអនាម័យអត់បានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីជំងឺ covid 19 ៕