ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សង្វៀនជល់មាន់នឹងអាប៉ោង នៅក្នុងបរិវេណផ្ទះវិឡា របស់ឧកញ៉ា(ខ្មៅ) ស្នងការនឹងចៅហ្វាយខេត្តព្រៃវែង សង្ស័យត្រូវថ្នាំសណ្តំទើបមិនចាត់ការ

ខេត្តព្រៃវែង ៖ សម្រែកស្រែកយ៉ាងកងរំពង របស់ក្រុមញៀនល្បែងជល់មាន់នឹងអាប៉ោង នៅក្នុងបរិវេណផ្ទះវិឡា របស់ ឧកញ៉ា(ខ្មៅ) ប្រៀបបីដូចជា គេប្រគុំតន្ត្រី នៅក្នុងស្ថានីយ៌ទូរទស្សន៌ជាតិកម្ពុជាអញ្ចឹង គ្មានអ្នកណាចាត់ការនឹងបង្ក្រាបនោះទេ?។សូមបញ្ជាក់ថា?សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយ កន្លែង នៅក្នុងបរិវេណផ្ទះវិឡា របស់ឧកញ៉ា(ខ្មៅ)ជិតសាលាឃុំនឹងប៉ុស្ត៌រដ្ឋបាលឃុំពោធ៌ទី ស្ថិតនៅក្នុងភូមិស្វាយសាក់ ឃុំពោធ៌ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានបើកលេងដុះស្លែរជាយូរមកហើយ ដោយមានការជួបជុំគ្នា មិនខ្លាច នឹងជំងឺឆ្លងកូវីដ.១៩ នោះទេ?។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតសង្វៀន នឹងអាងប៉ោងខាងលើនេះ? បានឲ្យដឹងថា រាល់ថ្ងៃឃើញក្រុមអ្នកញៀនល្បែងជាច្រើនបានជិះឡាន ម៉ូតូ ដឹកមាន់ចូលទៅដើម្បីយកទៅភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ នឹងអាប៉ោង ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញទីតាំងពេលគេចាញ់ឬឈ្នះម្តងៗ ក្នុងនោះលោកព្រំសន្ធរ ស្នងការខេត្តព្រៃវែង នឹងលោកជា សុមេធិ ចៅហ្វាយខេត្តព្រៃវែង ទំនងជាត្រូវថ្នាំ
សណ្តំ របស់ឧកញ៉ា(ខ្មៅ)ដែលជាមេសង្វៀនជល់មាន់នឹងអាប៉ោង នេះហើយមើលទៅទើបមិនចាត់ការ(បង្ក្រាប)។

ប្រភពខាងលើបានបង្ហើបទៀតថា? សង្វៀនជល់មាន់នឹងអាប៉ោងខាងលើនេះបានបើកលេងយ៉ាងរលូន ដោយមានមេការឈ្មោះបុលនិងមេសង្វៀនដ៍ធំឈ្មោះឧកញ៉ា(ខ្មៅ) ជាអ្នករត់ការចែកចែងដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ស្រុក ក្នុងនោះ?ស្នងការខេត្តព្រៃវែង នឹងចៅហ្វាយខេត្តព្រៃវែងទំនងត្រូវថ្នាំសណ្តំឧកញ៉ា(ខ្មៅ)ហើយមើលទៅមើលទៅ បានជាមិនចាត់(បង្ក្រាប)។

សូមបញ្ជាក់ថា?សង្វៀនជល់មាន់នឹងអាប៉ោង ខាងលើនេះ ត្រូវបានគេផ្តល់ព័ត៌មានមកថា?លោកព្រះរាជអាជ្ញារ អមសាលាដំបូងខេត្តព្រៃវែង បានចេញបទបញ្ជាឲ្យបិទហើយ ផ្ទុយទៅវិញឧកញ៉ា(ខ្មៅ)នៅតែក្រអឺតក្រទម ផ្គើននឹងបទបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ដោយបន្តបើកលេងល្បែងជល់មាន់នឹងអាប៉ោង ដោយមិនញញើតពីការជាប់ទោសទណ្ឌនោះទេ?។

ប្រជាពលរដ្ឋ ក៏ដូចជាមហាជន បាន សូម អំពាវនាវ យ៉ាងទទូច ដល់សម្តេចក្រឡាហោមសខេង ជាពិសេស (សម្តេចតេជោ ហ៊ុន សែន) គួរចាត់វិធានការលើ ចៅហ្វាយខេត្តនិងស្នងការខេត្តព្រៃវែង ដែលអសមត្ថភាពក្នុងការបង្ក្រាបសង្វៀនជល់មាន់ អាប៉ោង ស្ថិតនៅចំណុច ភូមិ ស្វាយសាក់ ឃុំ ពោធ៌ទី ស្រុកស៊ីធរកណ្តាល ខេត្ត ព្រៃវែង ដោយមិនខ្លាច កូវីដ.១៩ ។

ប្រសិនបើជាចៅហ្វាយខេត្តនិងលោកស្នងការខេត្តព្រៃវែង ពិតជាមិនបាន ជាប់ពាក់ព័ន្ធនឹងផលប្រយោ ជន៍ផ្ទាល់ខ្លួន នោះទេ? គឺត្រូវតែហ៊ាន បង្ហាញ ជំហរដឹកនាំដោយភាព ស្មោះត្រង់ បម្រើប្រជាព លរដ្ឋ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភា ព របស់រាជរដ្ឋាភិបាល មិនគួរបណ្តែតបណ្តោយឲ្យមានល្បែងបញ្ជល់មាន់នឹងអាប៉ោង របស់ឧកញ៉ា(ខ្មៅ) បើកលេងដូច្នេះនោះទេ? ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com