ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ប្រជាពលរដ្ឋ​៣៣គ្រួសា​ ត្រូវ​រុះរើ​ផ្ទះ​ជា​បន្ទាន់​ គេចចេញ​ពី​ការ​បាក់​ច្រាំង​ទន្លេ​ នៅ​ស្រុក​ស្រីសន្ធរ​ ទទួល​បាន​អំណោយ​ពីអភិបាលខេត្ត​កំពង់ចាម​

ខេត្តកំពង់ចាម ៖​ ដើម្បីដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុន ចា​ន់​ដា​​​ អភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអ​ញ្ជើ​ញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ ហើយបា​ន​រុះរើផ្ទះ ចំនួន ៣៣គ្រួសារ នៅស្រុកស្រីសន្ធរ ។

តាមការបញ្ជាក់របស់អាជ្ញាធរស្រុកស្រីសន្ធរ នៅក្នុងចំណោម ឃុំទាំង១៤ នៃស្រុកស្រីសន្ធរ មានឃុំចំនួន៩ បានទទួលរងនូវផល​ប៉ះ​ពាល់ ដោយសារទឹកជន់លិច ។ ដោយឡែក ប្រជាពលរដ្ឋ ប្រមាណជាង ១០០គ្រួសារ បានកំពុងប្រឈមទៅនឹងរុះរើលំនៅដ្ឋាន ដោ​យសារការស្រុតច្រាំង ក្នុងនោះ ពលរដ្ឋ ៣៣គ្រួសារ នៅឃុំចំនួន២​ គឺឃុំកោះអណ្ដែត និងឃុំឬស្សីស្រុក បានរុះរើលំនៅដ្ឋាន រួច​រា​ល់ហើយ  ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់​សម្តេច​អគ្គមហាសេ​នា​បតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា ដោ​យ​ចូលរួមនូវការសោកស្ដាយ ចំពោះ ប្រជាពលរដ្ឋដែលបានទទួលរងគ្រោះ ដោយការបាក់ច្រាំងទន្លេ និងបង្ខំចិត្តផ្លាស់ចេញ​ពីទី​ក​ន្លែ​ង ដែលធ្លាប់រស់នៅនាពេលកន្លងទៅ ។ ដោយ​ឯកឧត្ដមបញ្ជាក់ថា គ្រោះធម្មជាតិនេះ គឺពុំមាននណាម្នាក់ដឹងមុនឡើយ ពោ​ល​​គឺឲ្យតែដល់ពេលវេលា គឺវានឹងបាក់ស្រុតចុះ តែម្ដង ។ ដូច្នេះ ក្នុងការចូលរួមចំណែក ដោះស្រាយក្នុងរយៈពេលខ្លី រដ្ឋបាលខេត្ត បា​នរៀបចំនូវសម្ភារៈ ក៏ដូចជា ថវិកាមួយចំនួន ដើម្បី រួមចំណែកសម្រួលបន្ទុក ទៅដល់បងប្អូន ដែលបានរុះរើលំនៅដ្ឋាន ទុកសម្រាប់ប្រើជាបណ្ដោះអាសន្ន និងជាសោហ៊ុយខ្លះៗ ក្នុងការដោះស្រាយលើកការសាងសង់លំនៅដ្ឋានថ្មី ។

ឯកឧត្ដម មានប្រសាសន៍ថា នៅពេលដែលទឹក​ហក់​ឡើង​យ៉ាងដូច្នេះ ស្ថានភាពច្រាំង បានបាក់ស្រុតក្នុងទំហំតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែ អ្វីដែលយើងព្រួយបារម្ភ គឺវានឹងបាក់ស្រុងខ្លាំង នារដូវទឹកសម្រកទៅវិញ ។ ដូច្នេះ ក្នុងលទ្ធភាព នៃការចូលរួមដោះស្រា​យ​លើ​​បញ្ហានេះ អាជ្ញាធរបានធ្វើផែនការស្វែងរកថវិកា ក្នុងក្របខ័ណ្ឌបច្ចេកទេស ដាក់ទៅក្រសួងធនធានទឹក ដើម្បី រៀបចំទប់កា​រ​​ពា​រនៅតាមតំបន់ដែលប្រឈមការបាក់ស្រុតច្រាំង ដែលតាមការប៉ានន់ប្រមាណ ក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាម គឺត្រូវចំ​ណាយថវិកា ប្រមាណជា ៦លានដុល្លារអាមេរិក ។ ទន្ទឹមនឹងនោះ យើងនឹងលើកផែនការអនុវត្ត ទៅតាមដំណាក់កាល ដោយយក ស្រុ​កចំនួន ២ គឺ ៖ ស្រុកស្ទឹងត្រង់ និងស្រុកស្រីសន្ធរ ជាចំណុចអាទិភាព មុនគេ ចំណោមក្រុង ស្រុក ប្រឈមទាំង ៦ របស់ខេត្តកំ​ព​ង់ចាម ដើម្បី ធ្វើការទប់ស្កាត់កុំឲ្យបាក់ស្រុតច្រាំង ជាបន្តទៅទៀត ។ ឯកឧត្ដមអភិបាល បានចាត់ទុកថា ការសម្រេចចិត្តរុះរើ​ទីលំ​នៅដ្ឋានរបស់បងប្អូន នាពេលនេះ គឺជារឿងត្រឹមត្រូវបំផុត ពីព្រោះថា វាបានបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើង​ដោយថាហេតុ ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារ ។ នេះមានន័យថា បើបងប្អូនបានផ្លាស់ទៅកា​ន់​ទីកន្លែងផ្សេងនោះ វានឹងធ្វើ​ឲ្យ​បងប្អូនកាន់តែមានសុវត្ថិភាព និងរស់នៅដោយគ្មានអារម្មណ៍ភិតភ័យឡើយ ។ ដូច្នេះ បញ្ហាចំ​ពោះ​មុខ សូមបងប្អូនខិតខំប្រកបរបរទទួលទាន ដើម្បី ជីវភាពក្រុមគ្រួសារ ជាពិសេស ខិតខំថែរក្សាសុខភាព ឲ្យបានល្អប្រសើរ ផ​ង​ដែរ ។
គូសបញ្ជាក់ផងដែរថា នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត និងប្រតិភូអមដំណើរ ក៏បានចែកជូននូវអំណោយ ដល់ប្រជាពលរដ្ឋទាំង ៣៣គ្រួសារ ដោយក្នុង ១គ្រួសារ ទទួល​បាន​តង់០១ ថវិកា ២០ម៉ឺនរៀល និង​ថ្នាំពេទ្យ​១កញ្ចប់​ ដើម្បីដោះស្រាយការរុះរើលំនៅដ្ឋាន ផងដែរ  ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com