ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

បាត់ដំបង ជារាងរាល់ថ្ងៃយប់គេសង្កេតឃើញលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង កំពុងឃុបឃិតឲ្យលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង​ និងបក្ខពួកប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក..?

(ខេត្តបាត់ដំបង)៖ បេីតាមប្រភពបានឲ្យដឹងទៀតថា ក្រោយពេលលោក យូ ហេង ទទួលបានតំណែងជា ប្រធានសាខាគយខេត្តបាត់ដំបង គឺលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ព្រមទាំងបក្ខពួកក៏មានឱកាសប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលដែរ។ ឈ្មួញធំៗមួយចំនួនអាចនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិដូងកាន់តែច្រើនឡើង ព្រោះមានការឃុបឃិតបើកដៃពី សំណាក់លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ដែលល្បីល្បាញខាងពុករលួយ។

ក្រុមឈ្មួញនិងអាជីវករមួយចំនួនដែលរកស៊ីនាំចូលទំនិញពីប្រទេសសៀម តាមច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងថា ទោះបីពួកគែបង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ត្រូវមន្ត្រីគយឈ្មោះ ជ័យ ជនតារា ដែលជាមនុស្សជំនិតរបស់លោក អ៊ុំ ចាន់រតនា គាបយកលុយលើតុក្រោមតុមួយ ជាន់ទៀត យ៉ាងកំរោល។ ប្រការនេះធ្វើឲ្យពួកគាត់រកស៊ីស្ទើរគ្មាននៅសល់ផលចំណេញ ព្រោះមន្ត្រីគយ ប្រចាំស្នាក់ការការិយាល័យគយច្រកទ្វារអន្តរជាតិដូង គាបយកលុយតាមរបៀប ពុករលួយកាន់តែ ច្រើនឡើងៗ។ មន្ត្រីគយក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា ការដែលលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងបក្ខពួកឈ្មោះ ជ័យ ជនតារា ហ៊ានធ្វើអ្វីៗតាម អំពើចិត្តគឺដោយសារអាងមានលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាបង្អែកដ៏រឹងមាំរបស់ពួកគេ។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ

លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើ ពុករលួយកាន់តែខ្លាំងក្លាជាងមុនហើយពួកគេប្រើឈ្មោះលោក យូ ហេង មេគយខេត្តបាត់ដំបង មកបិទបាំងយ៉ាងរលូន។

ហេតុនេះលោក អូន ពន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើ ពុករលួយ យ៉ាងពេញទំហឹងរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដែលកំពុងល្បីល្បាញខាងពុករលួយនោះទេ។ ដោយហេតុថា មិនមែនតែលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង នោះទេដែលលោក យូ ហេង ឃុបឃិតបើកដៃឲ្យធ្វើអ្វីៗតាមអំពើចិត្តគឺមន្ត្រីគយនៅតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន​ ក៏លោក យូ ហេង បណ្តោយឲ្យប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដែរ ។ ព័ត៌មានខាងលើនេះ សារព័ត៌មានមិនអាចទំនាក់ទំនង លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានទេ ព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com