ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន ត្រៀ​​​មរៀបចំប្រតិភូនារី ចូលក្រាប​ថ្វា​យបង្គំគាល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសប្រារព្ធពិធីចម្រើនព្រះជន្មនាពេលខាងមុខនេះ

រាជធានីភ្នំពេញ ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន ត្រៀមរៀបចំប្រតិភូនារី ចូលក្រាបថ្វា​យបង្គំគាល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសប្រារព្ធពិធីចម្រើនព្រះជន្មនាពេលខាងមុខ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំប្រតិភូនារីក្រសួងព័ត៌មាន ចូលក្រាបថ្វាយបង្គំគាល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅទីស្តីការក្រសួង នាថ្ងៃទី១០ ខែមិថុនា លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន បានលើកឡើងនូវផែនការសកម្មភាពការងារសំខាន់ៗមួយចំនួនដែលសម្រេចអនុវត្តបាននាពេលកន្លងមក ដើម្បីដាក់នៅក្នុងរបាយការណ៍ សម្រាប់យកទៅទួលថ្វាយម្តេចព្រះមហាក្សត្រី នរោត្តមមុ​នី​នាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នាពេលខាងមុខនេះ។ ជាមួយនេះ ក៏លើកពីផែ​​នការការងារ ដែលត្រូវធ្វើយ៉ាងណាអោយបានកាន់តែល្អ មុនចូលក្រាបបង្គំគាល់ ទាំងការស្លៀកសំលៀកបំពាក់ ការរៀបចំស​​មា​ស​ភាពគណៈប្រតិភូ ដែលត្រូវចូលរួម ក៏ដូចកំណត់ពេលវាលាគ្នាអោយបានច្បាស់ ពិសេសការចូលរួមគ្នាជាថវិកា ដើម្បីយកទៅថ្វា​យ​ ដើម្បីចូលរួម ក្នុងសកម្មភាពមនុស្សធម៌ ជាមួយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ កិច្ចប្រជុំបានឯកភាពគ្នាជា​គោ​លការណ៍រួម ដើម្បីត្រៀមទៅចូលក្រាបថ្វាយបង្គំគាល់សម្ដេចព្រះមហាក្សត្រី គឺ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ខាងមុ​ខ​នេះ។
ក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវ ប្រធានិកិត្តិយស ប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍ និងសមាជិកកិតិ្តយស សមាគមនា​រី​​​កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មានទាំងអស់ ក៏បានលើកពីផែនការសម្មភាពការងារ ក្នុងការបន្តជួយដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា កុមារពិការ ក៏ដូចជាការបន្តបើកវគ្គបណ្តុះបណ្តាល ផ្តល់ការយល់ដឹងដល់បងប្អូននារី នៅក្នុងក្រសួងព័ត៌មាន អោយយល់ដឹងពីផ្នែកច្បាប់ បញ្ហាដ៏ទៃផ្សេងៗទៀត សំដៅធ្វើយ៉ាងណា រួមចំណែកលើកកម្ពស់ សមភាពយ៉េនឌ័រ ដែលជាយុទ្ធសាស្រ្តគន្លឹះមួយ ផ្តល់ឱកាសដល់ស្រ្តី និងការអនុវត្តសិទ្ធិស្មើ ភាពរវាងបុរស និងស្រ្តី ជាបន្តទៅមុខទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com