ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ => ជារឿងដដែលៗកើតនៅស្រុកស្រីសន្ធរ គឺការចាក់ដីចូលទន្លេមេគង្គ១ករណីទៀតហើយ => ឯកឧត្តម ធា គ្រុយ ប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង២ នៃក្រុងសួង ខេត្តត្បូងឃ្មុំ គឺសង្កាត់សួង និងសង្កាត់វិហារលួង => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ => នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ => គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ => រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ
0

សម្ដេចក្រឡាហោម ស ខេង បានស​ម្រេចការពិនិត្យ ពិភាក្សាលើការរៀ​ប​​​​ចំឡើងវិញនូវអនុគណៈកម្មាធិការនានារបស់ គណៈកម្មាធិការជាតិស​ម្រា​​​ប់ការអភិវឌ្ឍតាមបែបប្រជាធិ​តេ​យ្យនៅថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានសម្រេចការពិនិត្យ ពិភាក្សាលើការរៀបចំឡើងវិញនូវអនុគណៈកម្មាធិការនា​នា​របស់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំលើកទី១៨ របស់គណៈកម្មាធិការជាតិ សម្រាប់ការអ​ភិ​វឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋម​ន្ដ្រី​​​ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ​.​អ​.​ប​) បានមានប្រសាស៍ថា ការសម្រេចរៀបចំឡើងវិញនូវអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប នេះ ក្នុងគោលបំណង ដើម្បី​លើ​កកម្ពស់ប្រសិទ្ធភាពការងារ ដោយផ្អែកលើការវិវឌ្ឍន៍ ការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និងផ្អែកលើកិច្ចដំណើរកា​រ​បំពេញការងារជាក់ស្តែងនាពេលកន្លងមក របស់គ.ជ.អ.ប ដែលមានតួនាទីផ្តល់ យោបល់ក្នុងការរៀបចំគោលនយោបាយ ក៏ដូ​ចជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
សម្ដេចក្រឡាហោម បន្តថា ថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេចកែសម្រួលសមាសភាព គ.ជ.អ.ប ដោយក្នុងនោះបានរក្សាទុកនូវសមាជិកចាស់មួយចំនួន និងបន្ថែមនូវសមាសភាពថ្មី ហើយចំាំបាច់ ត្រូវប្រគល់ ភារកិច្ចមួយចំនួនបន្ថែមផងដែរ សម្រាប់គាំទ្រដល់ការដឹកនាំជារួមដោយគ.ជ.អ.ប។
សម្តេចក្រឡាហោម បានបញ្ជាក់ថា បច្ចុប្បន្នអនុគណៈកម្មាធិការចំនួន៤ ដែលបានបង្កើតឡើង ដើម្បីដឹកនាំការ ពិគ្រោះយោប​ល់លើគោលន​យោ​បាយ និងលិខិតបទដ្ឋាននានា មុននឹងដាក់ជូន គ.ជ.អ.ប ពិនិត្យនឹងសម្រេចនោះ គឺ ពុំបានបំពេញតួនា​ទី​ស​មស្របទៅនឹងភារកិច្ចរបស់ខ្លួនដែ​ល​បានកំណត់នោះឡើយ។ ផ្អែកតាមស្ថានភាព នេះ សម្ដេចក្រឡាហោម ស ខេង បានណែ​នាំ​​​​​ទៅលេខាធិការដ្ឋាន គ .ជ. អ.ប ឱ្យសិក្សានឹងរៀបចំជម្រើសនានា ក្នុងការរៀប ចំយន្តការទាំងនេះឡើងវិញ ដើម្បីធានាដល់​ប្រ​សិទ្ធភាពនូវការបំពេញការងាររបស់រចនាសម្ព័ន្ធនានា ក្នុងការដឹក នាំកិច្ចការកំណែទម្រង់ គ.ជ.អ.ប។
ចំ​​​ពោះការរៀបចំ អនុគណៈកម្មាធិការថ្មីនេះ សម្រេចក្រឡាហោម ស ខេ បានបន្ថែមថា គ.ជ.អ.ប បានបង្កើតយន្តការចំនួន២ គឺ​​​ទី​១អនុគណៈកម្មាធិកា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលការ និងយន្តការទី២ គឺក្រុម ការងារ សវកម្មផ្ទៃក្នុង។ ដោយអនុគណៈក​ម្មា​ធិការនីមួយៗ មានរដ្ឋមន្ត្រីនៃក្រ​សួ​​ងនីមួយៗជាប្រធានទទួលខុសត្រូវមានតួនាទី សម្រេច គ្រប់យ៉ាងដើម្បីធានាឱ្យកិច្ចដំ​ណើ​រ​​​​​ប្រកបដោយប្រសិទ្ធិភាព ។ជាមួយគ្នានេះ ប្រធា​ន​​​​ត្រូវជ្រើសរើស រដ្ឋលេខាធិការនៃក្រសួងនោះជាអនុប្រធានអិចិន្ត្រៃយ៍ ដើ​ម្បី​ជួ​យ​​​សម្រួលកិច្ចការងារដល់រដ្ឋមន្ត្រី ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដែលជាអនុប្រធានអិចិន្ត្រៃយ៍ក៏អាចបើកកិច្ចប្រជុំជំនួសរដ្ឋមន្ត្រីដែលជាប្រធាន ព្រមទាំងអាចសុំគោលការណ៍ណែនាំបានផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com