ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ភាគខាងត្បូងរាជធានីភ្នំពេញ ។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលបានសាងសង់លើផ្ទៃដីជាង២៦០០ ហិកតានេះ បានបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០១៩ ដោយគ្រោងចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១,៥០០លានដុល្លារ ហើយចំណាយពេលសាង់សង់ ៣ឆ្នាំ ពោលគឺគ្រោងបញ្ចប់នៅត្រឹមឆ្នាំ២០២៣។
សូមបញ្ជាក់ថា ទីតាំងសាងសង់ព្រលានយន្តហោះថ្មី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាលនិងមួយផ្នែកទៀត ស្ថិតនៅតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ ៕
0
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
Filed in: ព័ត៌មានជាតិ